ក្រុមសកម្មជននឹងជម្នះរំឭកហេតុការណ៍វាយបង្ក្រាបហិង្សានៅផ្លូវវេងស្រេង
នៅដើមខែមករា ឆ្នាំ២០២០នេះ ក្រុមសកម្មជនការពារសិទ្ធិមនុស្ស និងមន្ត្រីអង្គការសង្គម ស៊ីវិលប្រមាណ៧០នាក់ បានប្រារព្ធខួបលើកទី៦ឆ្នាំនៃការបង្ក្រាបលើបាតុកម្មកម្មករដ៏ហិង្សាពីកងកម្លាំងប្រដាប់អាវុធដែលបានកើតឡើង ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣។ ក្រុមសកម្មជន និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានធ្វើពិធីតាមបែបពុទ្ធសាសនា ដើម្បីរំឭកដល់វិញ្ញាណខន្ធ អ្នកដែលបានលះបង់ជីវិតដើម្បី ទាមទារការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន១៦០ដុល្លារអាមេរិក សម្រាប់កម្មករកាត់ដេរ។