ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រថយន្ត​វ៉ែន​មួយគ្រឿង​បុក​ក្រុម​អ្នក​ថ្មើរ​ជើង​លើ​ស្ពាន​ London Bridge

រូបថត​ដោយ​ទូរស័ព្ទ​ដៃមួយ​បង្ហាញ​ពី​រថយន្ត​ប៉ូលិស​អង់គ្លេស​បិទ​ច្រក​ចូល​ស្ពាន​ទីក្រុង​ឡុងដ៍ នៅ​កណ្តាល​ទីក្រុង​ឡុងដ៏​ នៅ​ថ្ងៃ​ទី៣ ខែ​មិថុនា ឆ្នាំ២០១៧ ក្រោយ​មាន​ឧបទ្ទវហេតុ​នៅ​លើ​ស្ពាន​នោះ។ សាក្សី​បាន​ថ្លែង​ថា​ ពួក​គេ​បាន​ឃើញ​រថយន្ត​នោះ​បុក​ក្រុម​អ្នក​ថ្មើរ​ជើង។ (រូបថត៖ AFP/Daniel Sorabji)

ប៉ូលិស​ប្រទេស​អង់គ្លេស​និយាយ​ថា ​ពួកគេ​កំពុង​ដោះ​ស្រាយឧបទ្ទវហេតុ​នៅ​តំបន់ស្ពាន London Bridge ​ហើយ​កំពុង​ស្នើរ​សុំ​កុំឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​នោះ។

​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​នឹង​ភ្នែក​និយាយ​ថា ​រថយន្តវ៉ែន​ពណ៌ស​មួយ​គ្រឿង​បាន​បើក​ចេញពី​ផ្លូវ​ហើយ​បុក​អ្នកដើរ​ជា​ច្រើននាក់​មុនពេល​បើក​ចូល​តំបន់​ខាង​ត្បូង​នៃ​ទីក្រុង​ឡុងដ៍។​ អ្នក​ឃើញ​ហេតុ​ការណ៍ផ្ទាល់​នឹង​ភ្នែក​នោះ​បាន​និយាយ​ទៀត​ថា ​ពួកគេ​បាន​ឃើញ​មនុស្ស​ប្រហែលពី​៥​នាក់​ទៅ​៨​នាក់បាន​ដួល​នៅ​តាម​ផ្លូវ​។

​អ្នក​ឃើញ​ហេតុការណ៍​ម្នាក់​ប្រាប់​ទី​ភ្នាក់​ព័ត៌មាន Reuters ​ថា ​អ្នកស្រី​បាន​ឃើញ​មនុស្ស​ចេញ​ពី​រថយន្ត​មាន​កាន់​កាំបិត​ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​រងរបួស។ ក្រុម​អាជ្ញាធរ​មិន​ទាន់​បាន​បញ្ជាក់​អំពី​ឧបទ្ទវហេតុ​នេះ​ទេ៕

ប្រែសម្រួលដោយ​ ជឹង ប៉ូជីន

XS
SM
MD
LG