ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​នឹង​​ធ្វើ​ទស្សនកិច្ច​នៅ​ចិន​​


រូបឯកសារ៖ រដ្ឋមន្ត្រី្ក​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​លោកស្រី​ ​Janet Yellen ​​ថ្លែងនៅ​ក្នុង​សន្និសីទកាសែត​ក្នុង​ទីក្រុងវ៉ាស៊ីនតោន។
រូបឯកសារ៖ រដ្ឋមន្ត្រី្ក​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​លោកស្រី​ ​Janet Yellen ​​ថ្លែងនៅ​ក្នុង​សន្និសីទកាសែត​ក្នុង​ទីក្រុងវ៉ាស៊ីនតោន។

រដ្ឋមន្ត្រី្ក​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​លោកស្រី​ ​Janet Yellen មាន​គម្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ដើម្បី​ជួប​នឹងមន្ត្រី​ជាន់ខ្ពស់​ចិន​ ក្នុង​កិច្ចប្រឹងប្រែង​មួយ ​ដើម្បី​រកវិធី​ដោះ​ស្រាយ​ទំនាក់ទំនង​ដែល​ជាប់​គាំង​រវាង​ប្រទេស​ទាំង​ពីរ​។​

ក្រសួង​ហិរញ្ញវត្ថុ​អាមេរិកបាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយ​ថា​ ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​ Yellen នឹង​ត្រូវ​ចាប់​ផ្តើម​ឡើងពី​ថ្ងៃ​ទី៦​ដល់​ថ្ងៃ​ទី៩ ខែ​កក្កដា​ខាង​មុខ​នេះ​ ​និង​អនុវត្ត​ទៅ​តាម​ការណែនាំមួយ​របស់​លោក​ប្រធានាធិបតី​អាមេរិក Joe Biden ដើម្បីធ្វើឱ្យ​ទំនាក់ទំនាក់លើ​វិស័យ​មួយ​ចំនួន​កាន់​តែ​ស៊ីជម្រៅ​ថែម​ទៀត​ ដែល​ក្នុង​នោះរួម​មានការ​អភិវឌ្ឍ​ហិរញ្ញវត្ថុ​ ​និង​ម៉ាក្រូ​សេដ្ឋកិច្ច​សាកល​ជា​ដើម។​ ​

សេចក្តី​ថ្លែងការណ៍​នេះ​ បន្តទៀត​ថា៖​ «ក្នុង​ពេល​ស្ថិត​នៅ​រដ្ឋធានី​ប៉េកាំង​ ​លោក​ស្រី Yellenនឹង​ពិភាក្សា​ជា​មួយ​មន្ត្រីចិន​ អំពី​សារៈសំខាន់​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​នាម​ជា​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បង្អស់​របស់​ពិភពលោក​ ដើម្បី​គ្រប់គ្រង​ទំនាក់ទំនង​របស់​យើង​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ ​ធ្វើ​ទំនាក់ទំនង​ជាមួយគ្នា​ទៅ​វិញ​ទៅ​មក​លើ​វិស័យ​មួយ​ចំនួនដែល​មាន​កង្វល់​ ក៏​ដូច​ជា​ធ្វើ​ការ​រួម​គ្នា​ ដើម្បីរកដំណោះស្រាយ​បញ្ហាប្រឈម​ជា​សាកល​ផង​ដែរ»។​

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិកមួយ​រូប​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ សហរដ្ឋ​អាមេរិក​ចង់​មាន​ទំនាក់ទំនង​ល្អផ្នែក​សេដ្ឋកិច្ច​ជា​មួយ​ប្រទេស​ចិន​ ​ ហើយនិយាយ​ថា​ ការ​ផ្អាកការ​ធ្វើ​ពាណិជ្ជកម្ម​និង​វិនិយោគទុនទាំង​ស្រុង នឹង​ធ្វើឱ្យ​មាន​អស្ថិរភាព​ដល់​ប្រទេស​ទាំង​ពីរ​និងសេដ្ឋកិច្ច​ពិភពលោក​ផង​ដែរ។​ ​

ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​Yellenកើត​មាន​ឡើង​ ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ លោក​ Antony Blinken ទៅ​កាន់ប្រទេសចិន​កាល​ពី​ខែ​មុន​ ដែល​នៅ​ពេលនោះ លោក​ Blinken​ និងប្រធានាធិបតី​ចិន​ លោក Xi Jinping បាន​យល់ស្របគ្នា​ ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​លើ​ទំនាក់ទំនងរវាង​ប្រទេស​ទាំង​ពីរ​ ​និង​បាន​ធានា​ថា​ ​វិស័យដែល​មាន​ការ​ខ្វែង​គំនិត​គ្នា​ ​នឹង​មិន​ត្រូវ​ឱ្យ​ធ្លាក់​ក្នុង​ជម្លោះនោះ​ឡើយ។ ​

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​មួយ​រូប​និយាយ​ថា​ ​លោក​ស្រី​Yellen ក៏​មាន​គម្រោង​នឹង​ពិភាក្សា​ផង​ដែរ​ ពី​ការបារម្ភ​របស់​អាមេរិក​ ទៅ​លើច្បាប់ប្រឆាំងចារកម្ម​ថ្មី​របស់ចិន៕ ​


ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​Reuters។

((PLAYBOOK SLUG: US CHINA YELLEN
HEADLINE: US Treasury Secretary to Visit China
TEASER: Janet Yellen has called for healthy, fair economic competition
PUBLISHED: Monday, 07/03/2023 at 01:03 E

XS
SM
MD
LG