អ៊ុយក្រែនសោកស្តោយចំពោះកិច្ចព្រមព្រៀងឆ្នាំ ១៩៩៤ ដែលតម្រូវឱ្យខ្លួនបោះបង់នុយក្លេអ៊ែរ
ខែធ្នូនេះគ្រប់ខួប ៣០ឆ្នាំ ចាប់តាំងពីអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ឃ្លាំងស្តុកសព្វាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលមានទំហំធំជាងគេបំផុតទីបីនៅលើពិភពលោកនៅគ្រានោះ។ ខណៈការឈ្លានពានដោយរុស្ស៊ីខិតជិតចូលបីឆ្នាំ រដ្ឋាភិបាលក្រុងកៀវឥឡូវនេះបានហៅកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលក្រុងមូស្គូនៅពេលនោះថា មិនមានលក្ខណៈសម្លឹងមើលវែងឆ្ងាយ។ អ្នកស្រី Tatiana Vorozhko នៃវីអូអេភាសាអ៊ុយក្រែន ជូនសេចក្តីរាយការណ៍ពីប្រវត្តិនៃកិច្ចព្រមព្រៀងមួយនេះ។ លោក សាយ មុន្នី សូមជូនសេចក្តីប្រែសម្រួលដូចតទៅ៖