ព្រឹទ្ធសភាអាមេរិកថ្លឹងថ្លែងតួនាទីរបស់លោក Trump ក្នុងកុបកម្មនៅវិមានសភា
ព្រឹទ្ធសភាសហរដ្ឋអាមេរិកនឹងបើកសវនាការជំនុំជម្រះអតីតប្រធានាធិបតីអាមេរិក លោក Donald Trump នៅខែនេះជាលើកទី២ ក្នុងប្រវត្តិសាស្ត្រ ។ ព្រឹទ្ធសភានឹងបញ្ចប់ដោយការបោះឆ្នោតដើម្បីសម្រេចថាតើ លោក Trump មានកំហុសក្នុងការញុះញង់ឲ្យុមានការបះបោរនៅថ្ងៃទី៦ ខែមករា នៅវិមានសភាសហរដ្ឋអាមេរិកឬទេ។ អ្នកស្រី Katherine Gypson អ្នកឆ្លើយឆ្លងព័ត៌មាន VOA ប្រចាំរដ្ឋសភារាយការណ៍ថា សមាជិកសភាអាចសម្រេចរារាំងលោក Trump មិនឲ្យឈរឈ្មោះកាន់តំណែងក្នុងរដ្ឋាភិបាលសហព័ន្ធជាថ្មីម្តងទៀត។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល។