ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ផ្ញើ​សារ​ជូនពរ​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​សម្រាប់​ឆ្នាំ​២០២២


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ក្រសួង​ការបរទេស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ផ្ញើសារ​ជូនពរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំ​ខាល ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​សប្តាហ៍​នេះ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២ របស់​លោក Antony J. Blinken រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក​រដ្ឋមន្ត្រី​បាន​សរសេរ​ថា៖ «តាងនាម​ឲ្យ​សហរដ្ឋ​អាមេរិក ខ្ញុំសូម​ជូនពរ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ»។

លោក Blinken បន្ត​ថា ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​គឺជា​ឱកាស​អបអរ​និង​រំឭក​ឡើង​វិញ​ពី​ភាពសម្បូរ​បែប​និង​ភាពរស់​រវើក​នៃ​វប្បធម៌​ខ្មែរ។

ប្រមុខ​ការទូត​អាមេរិក​រូប​នេះ​បញ្ជាក់​បន្ថែម​ថា៖ «យើង​ខ្ញុំ​មាន​កិត្តិយស​ក្នុង​ការបន្ត​កសាង​ទំនាក់ទំនង​វប្បធម៌​ដ៏​រឹងមាំ​រវាង​សហរដ្ឋ​អាមេរិក​និង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​យើង​ខ្ញុំ​រីករាយ​នឹង​ពង្រឹង​ទំនាក់ទំនង​នេះ​ឱ្យកាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត ដើម្បី​កសាង​កម្ពុជា​មួយ​ដែល​កាន់​តែ​មាន​វិបុលភាព ប្រជាធិបតេយ្យ និង​ឯករាជ្យ​ថែម​ទៀត»។

សេចក្តី​ថ្លែង​ការណ៍​នេះ​បញ្ចប់​ដោយសារ​ដែល​បាន​បញ្ជាក់​ថា៖ «សូម​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំងអស់​បាន​ប្រកប​ដោយ​ភាពរុងរឿង មាន​សុខភាព​បរិបូរណ៍»៕

XS
SM
MD
LG