ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​​​ពេញ​​ចិត្ត​នឹង​ការ​​ស៊ើបអង្កេត​​របស់​​ឥណ្ឌា​អំពី​​​​ការ​ធ្វើ​ឃាត​​សកម្មជន Sikh តែ​​គូស​បញ្ជាក់​«បន្ទាត់​ក្រហម‍»


រូបឯកសារ៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​​​ប្រទេស​​ឥណ្ឌា​​​ នៅ​ក្នុង​សេតវិមានកាលពីថ្ងៃទី​០២ កក្កដា ឆ្នាំ២០២១។
រូបឯកសារ៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​​​ប្រទេស​​ឥណ្ឌា​​​ នៅ​ក្នុង​សេតវិមានកាលពីថ្ងៃទី​០២ កក្កដា ឆ្នាំ២០២១។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេសឥណ្ឌា​បាន​និយាយ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា ​រហូតមកដល់​ពេល​នេះ អាមេរិក​ពេញ​ចិត្តនឹង​ចំណាត់ការរបស់​ឥណ្ឌា​ក្នុង​ការ​ធ្វើ​ឱ្យប្រាកដ​ប្រជា​អំពី​ភាព​ទទួល​ខុស​ត្រូវ​ខ្ពស់ក្នុង​ផែនការ​ធ្វើ​ឃាត​ពួក​សកម្មជន​ Sikh តែ​ត្រូវ​មានវិធានការ​ថែម​ទៀត ដោយ​លោក​ហៅ​ការ​ធ្វើ​ឃាត​នេះ​ថា​ជា​«បន្ទាត់​ក្រហមមួយសម្រាប់​អាមេរិក»​ដែល​ត្រូវតែ​មាន​ផល​វិបាក។

លោក Eric Garcetti ត្រូវ​បាន​សួរនៅក្នុងការ​ប្រជុំ​មួយនៃ​អង្គការ​ស្រាវជ្រាវអាមេរិកាំង​មួយ​អំពី​ផល​ប៉ះពាល់នៃ​ការរក​ឃើញកាលពី​ពេល​ថ្មីៗ​នេះអំពី​ការ​លប​ធ្វើ​ឃាតពួក​ជាតិនិយម​ Sikh​ នៅ​កាណាដានិង​សហរដ្ឋ​អាមេរិក​ទៅ​លើទំនាក់ទំនងរបស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជាមួយ​រដ្ឋាភិបាលក្រុង​ញូវដែលី។

លោក​បាន​និយាយ​ប្រាប់​ក្រុមប្រឹក្សាទំនាក់ទំនង​ការបរទេស ​(Council on Foreign Relations) ថា​«នៅ​ពេល​ខ្ញុំ​និយាយយោង​ដល់​ទំនាក់ទំនងមានការ​រអាក់រអួល រឿង​(ការ​ធ្វើ​ឃាត​នេះ)នេះអាចជា​ជម្លោះ​ធំ​ទី​មួយ​ក្នុង​ទំនាក់ទំនង​មួយ»។

លោក Garcetti បានថ្លែង​ថា​ មានការ​ចាប់​ផ្តើម​រឿង​ក្តី​ព្រហ្មទណ្ឌមួយ​និង​ការចោទប្រកាន់ហើយ​«បើ​មាន​ការ​ទាក់ទិន​នឹង​តួអង្គ​រដ្ឋក្នុង​ករណី​នេះ ត្រូវ​តែ​មាន​ការ​ទទួលខុស​ត្រូវ​ខ្ពស់»។

លោក​ថា​«យើងរំពឹង​ថា​មិនមែនតែ​ពីភាគីយើង​ទេ តែយើង​រំពឹង​ថា​ ឥណ្ឌា​នឹង​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​នេះ​ដែរ»។

កាល​ពី​ខែ​វិច្ឆិកា អាជ្ញាធរ​អាមេរិក​និយាយ​ថា មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​ម្នាក់​បាន​បញ្ជា​ឱ្យ​មាន​ការ​ធ្វើ​ឃាត​លោក Gurpatwant Singh Pannun ដែល​ជា​សកម្មជន​ចង់​បំបែក​រដ្ឋ​ Sikhម្នាក់​ដែល​មាន​សញ្ជាតិ​ពីរ​អាមេរិក​និង​កាណាដា។

សេតវិមាន​កាល​ពី​ខែ​មេសា បាន​ចាត់ទុក​របាយការណ៍​អំពី​ការ​ជាប់​ទាក់ទង​របស់​មន្ត្រី​ចារកម្ម​ឥណ្ឌា​នៅ​ក្នុង​ផែនការ​ធ្វើ​ឃាត​នេះ ថា​ជា​រឿង​ធ្ងន់ធ្ងរ​ណាស់។​

បញ្ហា​នេះ​ជា​រឿង​រសើប​ខ្លាំង​សម្រាប់​ទាំង​ឥណ្ឌា និង​រដ្ឋាភិបាលសហរដ្ឋ​អាមេរិក ខណៈ​ពួក​គេ​ព្យាយាម​រឹត​ចំណង​ទាក់ទង ដើម្បី​ទប់ទល់​នឹង​ការ​កើន​អំណាច​កាន់​តែ​ខ្លាំង​របស់​ចិន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG