ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ជជែក​ដេញដោល​លើក​ទី​មួយ​រវាង​បេក្ខជន​ប្រធានាធិបតី​អាមេរិក​នឹង​ធ្វើ​ឡើង​នៅ​រដ្ឋ Ohio


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​ជជែក​ដេញដោល​គ្នា​ជា​លើកទីមួយ​រវាង​លោក​ប្រធានាធិបតី Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក​អតីត​អនុ​ប្រធានាធិបតី Joe Bidenដែល​ជា​គូប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ នឹង​ធ្វើឡើង​នៅ​ថ្ងៃអង្គារ​នេះ នៅ​ទីក្រុង Cleveland រដ្ឋOhio ។ នេះ​ជា​ការ​ជជែក​ដេញដោល​គ្នា​ទី​មួយ ក្នុង​ចំណោម​ការ​ជជែក​ដេញដោល​ចំនួន ​៣ ​លើក ដែល​អ្នក​ទាំង​ ២ នឹង​ជួប​មុខ​គ្នា​ដោយ​ផ្ទាល់។ យុទ្ធនាការ​រក​សំឡេង​ឆ្នោត មាន​ភាព​ប្រកៀកប្រកិត​គ្នា​នៅ​ទូទាំង​ប្រទេស និង​នៅ​ក្នុង​រដ្ឋ Ohio ដែល​ជា​រដ្ឋ​គន្លឹះ​មួយ​ក្នុង​ការ​កំណត់​លទ្ធផល​នៃ​ការ​បោះឆ្នោត ដោយសារ​តែ​ចិត្តគំនិត​របស់​អ្នក​បោះឆ្នោត​ចំពោះ​បេក្ខជន​ទាំង ២ មាន​ភាព​ខុសគ្នា​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយទៀត។ អ្នកស្រី Carolyn Presutti នៃ​វីអូអេ រាយការណ៍​អំពី​រឿង​នេះ​ពី​ទីក្រុង Cleveland រដ្ឋOhio។ លោក ប៉ូច រាសី សូម​ជូន​សេចក្តី​ប្រែសម្រួល៕

មើល​មតិ

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG