ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពិធីរំលឹកខួបវាយប្រហារកំពង់ផែ Pearl Harbour មានភាពអ៊ឹកធឹកតិចតួចប៉ុណ្ណោះ


រូបភាពផ្តល់ឱ្យដោយនាវឹកអាមេរិកពីការឆេះនាវា USS Nevada ដោយការវាយប្រហារតាម អាកាសរបស់ជប៉ុននៅកំពង់ផែ Pearl Harbour នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៤១។

នៅ​ថ្ងៃ​អាទិត្យ ជា​ខួប​ទី​៧៣​នៃ​ការវាយ​ប្រហារ​របស់​ជប៉ុន​លើ​ទី​តាំង​នាវា​សហរដ្ឋ​អាមេរិក​នៅកំពង់​ផែ Pearl Harbor នៅ​កោះ​ហាវ៉ៃ ក៏ប៉ុន្តែ ឥឡូវនេះ ​ទិវានេះ ​មាន​ភាព​អ៊ឹកធឹក​តិច​តួច។

​នៅ​ឆ្នាំ​១៩៤១ ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក Franklin Roosevelt បាន​ប្រកាស​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ ទី​៧ ​ខែ​ធ្នូ ​ថា​ជា​ថ្ងៃ​ដែល​នឹង​នៅ​រស់​ប្រកបដោយភាពទុយ៌ស ​ដោយ​សហ​រដ្ឋអាមេរិក ​បាន​ប្រកាស​សង្គ្រាមប្រឆាំង​ជប៉ុន​មួយ​ថ្ងៃ​ក្រោយ​មក ​និងបាន​ចូល​ក្នុង​សង្គ្រាម​លោកលើកទី២។ ​នាវិក​អាមេរិកាំងជាង​២​ពាន់​៤រយ​នាក់​ ​និង​ទាហានផ្សេង​ទៀត ​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ទៅលើ​អ្វី​ដែល​ឥឡូ​វ​នេះ ​បានក្លាយ​ជារដ្ឋ​មួយ​របស់​សហរដ្ឋ​អាមេរិកដែល​ស្ថិត​នៅ​កណ្តាល​មហា​សមុទ្រប៉ាស៊ី​ហ្វិក។

​លោក​ប្រធានា​ធិបតី​បារ៉ាក់ អូបាម៉ា ​បាន​ចេញ​សេចក្តី​ប្រកាសកាល​ពី​ថ្ងៃ​អាទិត្យថា​ទិវានេះជាទិវា​រំឮក​អនុស្សាវរីយ៍​ជាតិ Pearl Harbor ​ដោយរំឮកឡើង​វិញថា ជាជំ​នាន់​មនុស្ស​ដ៏​អស្ចារ្យមួយដែលបាន​បញ្ជូន​ពលរដ្ឋ​អាមេរិកាំង​រាប់​លាននាក់​ទៅ​ធ្វើ​សង្គ្រាមដើម្បី​ធ្វើ​ឲ្យ​ពិភព​លោក​មាន​សុវត្ថិភាព​ ​សេរីភាព​និង​យុត្តិធម៌​កាន់​តែ​ខ្លាំង​ឡើង។

ក៏ប៉ុន្តែ ​លោក​ប្រធានា​ធិបតី ​មិន​មាន​ផែនការ​ចូលរួម​ពិធី​ណាមួយ​ដើម្បី​រំឭក​ថ្ងៃ​នោះ​ទេ។ ​ការ​ដាក់​កម្រងផ្កា ​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​កំពង់​ផែ Pearl Harbor ​ដោយ​មាន​អ្នក​នៅ​រស់​រាន​មាន​ជីវិត ​បាន​រំឮក​ឡើង​វិញ​ពី​ការ​វាយ​ប្រហារ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ៕

XS
SM
MD
LG