ក្រុមមន្ត្រីអាមេរិកដឹងពីសេក្តីរាយការណ៍នៃការបាញ់មីស៊ីលលើប្រទេសប៉ូឡូញ
- Cindy Saine
ក្រុមមន្ត្រីអាមេរិកនៅក្រសួងការពារជាតិនិងក្រសួងការបរទេសឲ្យដឹងថា ពួកគេបានដឹងអំពីសេចក្តីរាយការណ៍នានាដែលថា មីស៊ីលរបស់រុស្ស៊ីបានបាញ់ចូលប្រទេសប៉ូឡូញដែលជាសមាជិកអង្គការអូតង់ ដែលបានសម្លាប់មនុស្សពីរនាក់ ប៉ុន្តែពួកគេមិនបានបញ្ជាក់អំពីសេចក្តីរាយការណ៍ទាំងនោះ ហើយថា ពួកគេកំពុងសហការជាមួយប្រទេសប៉ូឡូញដើម្បីកំណត់ឲ្យបានច្បាស់លាស់អំពីហេតុការណ៍ដែលបានកើតឡើង។ អ្នកស្រី Cindy Saine អ្នកឆ្លងឆ្លើយព័ត៌មានជាន់ខ្ពស់ផ្នែកការទូតរបស់វីអូអេ រាយការណ៍លម្អិតអំពីរឿងនេះ ហើយអ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួលដូចតទៅ៖