ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ែក​ខាង​លិច​ភាគ​កណ្តាល​អាមេរិក​ទទួល​រង​គ្រោះ​ទឹកជំនន់​ដ៏​គ្រោះថ្នាក់​និង​មាន​លក្ខណៈ​ប្រវត្តិសាស្រ្ត


រូប​ថត​ពី​លើ​អាកាស​បង្ហាញ​ពី​ផ្ទះ​និង​ផ្លូវ​ជា​ច្រើន​ត្រូវ​បាន​លិច​ដោយ​ទឹក​ជំនន់ បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ នៅ​រដ្ឋ​ Missouri កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥។​
រូប​ថត​ពី​លើ​អាកាស​បង្ហាញ​ពី​ផ្ទះ​និង​ផ្លូវ​ជា​ច្រើន​ត្រូវ​បាន​លិច​ដោយ​ទឹក​ជំនន់ បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ នៅ​រដ្ឋ​ Missouri កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥។​

ទឹកជំនន់​ដ៏​កម្រ​នៅ​រដូវ​រងារ​បាន​សម្លាប់​មនុស្ស​ចំនួន​១៣​នាក់​ និង​បាន​បំផ្លិចបំផ្លាញ​លំនៅដ្ឋាន​ជា​ច្រើន​ខ្នង​នៅ​រដ្ឋ​ Missouri ដែល​ស្ថិត​នៅ​ប៉ែក​ខាង​លិច​ភាគ​កណ្តាល​នៃ​សហរដ្ឋ​អាមេរិក។ រដ្ឋ Missouri បាន​ទទួល​រងទឹកភ្លៀង​យ៉ាងខ្លាំងក្លា​ជាង​សព្វ​ដង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ។​

លោកJay Nixon អភិបាល​រដ្ឋ Missouri បាន​ប្រកាស​អាសន្ន​និង​បាន​ស្នើ​ឲ្យ​ក្រុម​យាមល្បាត​ជាតិ​ជួយ​សង្រ្គោះ​ស្ថានភាព​ដែល​លោក​ហៅ​ថា​ជា «ទឹកជំនន់​ដ៏​គ្រោះថ្នាក់​និង​មាន​លក្ខណៈ​ប្រវត្តិសាស្រ្ត»។

​ទឹកជំនន់​នេះ​បាន​បង្ខំ​ឲ្យ​ផ្អាក​ដំណើរការ​ផ្នែក​មួយ​ចំនួន​នៃ​ផ្លូវ ​highway ឆ្លង​រដ្ឋ​ចំនួន​២​ខ្សែ ​និង​កំណាត់​ផ្លូវ​ជិត​៥០០​ខ្សែ​នៅ​តំបន់​ផ្សេង​ទៀត​ក្នុង​រដ្ឋ​នេះ។ កាល​ពី​ថ្ងៃ​អង្គារ​លោក Nixon បាន​ស្នើ​ឲ្យ​អ្នកបើកបរ​យានយន្ត​ទាំងអស់​ចៀសវាង​បើកបរលើ​ផ្លូវ​ណា​ដែល​លិច​ទឹក។​

លោក Nixon បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ភាគច្រើន​នៃ​មនុស្ស​ដែល​បាន​ស្លាប់​ គឺ​ដោយសារ​តែ​ពួកគេ​បើក​ចូល​ក្នុង​ទឹក​ ជាពិសេស​គឺ​នៅ​ពេល​យប់​។
រដ្ឋ Missouri បាន​ទទួល​រង​ភ្លៀង​ខ្លាំង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ពី​ព្យុះ​សង្ឃរា​មួយ​ដែល​បាន​បង្ក​ជា​ខ្យល់ព្យុះ​នៅ​ក្នុង​រដ្ឋផ្សេង​ទៀត​ដែល​ស្ថិត​នៅ​ប៉ែក​ខាងលិច​ភាគកណ្តាល​និង​ប៉ែក​ខាង​ត្បូង ហើយ​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​ស្លាប់​ផង​ដែរ។ ទឹកភ្លៀង​បាន​បន្ត​ទៅ​តំបន់​ផ្សេង​ទៀត ប៉ុន្តែ​ក្រុមមន្រ្តី​បាន​ព្រមាន​ថា ទឹកជំនន់​នឹង​នៅ​តែ​បន្ត​កើនឡើង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG