នៅថ្ងៃអង្គារនេះ ពលរដ្ឋអាមេរិកាំងរំឭកខួបលើកទី១៧នៃការវាយប្រហារភេរវកម្មនៅអគារពាណិជ្ជកម្មពិភពលោក ថ្ងៃទី១១ ខែកញ្ញា ដែលបានសម្លាប់មនុស្សប្រមាណជា៣០០០នាក់ នៅទីក្រុងញូវយ៉ក រដ្ឋ Virginia និងរដ្ឋ Pennsylvania។
កម្រងរូបភាព៖ សហរដ្ឋអាមេរិករំឭកខួបលើកទី១៧នៃការវាយប្រហារអគារពាណិជ្ជកម្មពិភពលោក

១
ស្ត្រីម្នាក់ដាក់ផ្ការំឭកវិញ្ញាណក្ខន្ធជនរងគ្រោះនៃការវាយប្រហារភេរវកម្មនៅអគារពាណិជ្ជកម្មពិភពលោក ក្នុងពិធីរំឭកខួបលើកទី១៧នៃការវាយប្រហារនេះ នៅទីក្រុងញូវយ៉ក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។

២
លោកអនុប្រធានាធិបតី Mike Pence ថ្លែងនៅក្នុងពិធីរំឭកខួបនៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា នៅវិមានស្តូបអនុស្សាវរីយ៍ Pentagon Memorial នៃក្រសួងការពារជាតិអាមេរិក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។

៣
អ្នកចូលរួមម្នាក់ជូតទឹកភ្នែកនៅឯសារមន្ទីរ និងស្តូបអនុស្សាវរីយ៍ជាតិ ១១ កញ្ញា ក្នុងពិធីរំឭកវិញ្ញាក្ខន្ធខួបលើកទី១៧នៃការវាយប្រហារភេរវកម្មលើអគារពាណិជ្ជកម្មពិភពលោក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ទីក្រុងញូវយ៉ក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។

៤
អ្នកចូលរួមបានកាន់រូបថតជនរងគ្រោះ នៅក្នុងពិធីរំឭកខួបលើកទី១៧នៃការវាយប្រហារភេរវកម្មលើអគារពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។

៥
អ្នកស្រី La-Shawn Clark (ឆ្វេង) និងលោក Mark Cannizzaro អានឈ្មោះជនរងគ្រោះដែលបានស្លាប់នៅក្នុងហេតុការណ៍ការវាយប្រហារភេរវកម្មលើអគារពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។ អ្នកស្រី Clark បានបាត់បង់ស្វាមី រីឯលោក Cannizzaro បានបាត់បង់ប្អូនជីដូនមួយ។

៦
ទង់ជាតិអាមេរិកត្រូវបានឃើញនៅពេលថ្ងៃរះ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅក្រសួងការពារជាតិអាមេរិក។

៧
អ្នកពន្លត់អគ្គិភ័យលើកដៃគោរពនៅមុខស្តូបអនុស្សាវរីយ៍ជនរងគ្រោះ នៅមុខស្ថានីយពន្លត់អគ្គិភ័យមួយក្បែរមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក និងស្តូបអនុស្សាវរីយ៍ ១១ កញ្ញា នៅទីក្រុងញូវយ៉ក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។

៨
ភ្ញៀវចូលរួមពិធីរំឭកខួបលើកទី១៧នៃការវាយប្រហារភេរវកម្មលើអគារពាណិជ្ជកម្មពិភពលោក នៅសារមន្ទីរ និងស្តូបអនុស្សាវរីយ៍ជាតិ ១១ កញ្ញា នៅទីក្រុងញូវយ៉ក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។

៩
ស្ត្រីម្នាក់កាន់រូបថតលោក Wilder Gomez ដែលជាអ្នកក្រឡុកស្រាម្នាក់នៅហាង Windows on the World ស្ថិតនៅជាន់ទី១០៣នៃអគារពាណិជ្ជកម្មពិភពលោក ក្នុងអំឡុងពិធីរំឭកខួបលើកទី១៧នៃការវាយប្រហារភេរវកម្មលើអគារពាណិជ្ជកម្មពិភពលោក ទីក្រុងញូវយ៉ក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។

១០
Bianca Burton (ឆ្វេង) និង Erin Schultheis ដើរកាត់បរិវេណនៃពិធីដោតទង់ជាតិប្រចាំឆ្នាំរបស់សាកលវិទ្យាល័យ Pepperdine ដើម្បីរំឭកវិញ្ញាក្ខន្ធរបស់ជនរងគ្រោះនៃការវាយប្រហារភេរវកម្មលើអគារពាណិជ្ជកម្មពិភពលោក នៅទីក្រុង Malibu រដ្ឋកាលីហ្វ័រញ៉ា ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។