សកម្មភាពផលិតកម្មរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងជាងការរំពឹងទុកកាលពីខែមុន។ នេះបើយោងតាមទិន្នន័យសន្ទស្សន៍ឧស្សាហកម្មដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ ការធ្លាក់ចុះកាន់តែខ្លាំងនាពេលថ្មីៗនេះដោយសារតម្រូវការបន្តធ្លាក់ចុះនិងការផ្គត់ផ្គង់ធ្លាក់ចុះ។
សន្ទស្សន៍ផលិតកម្មរបស់វិទ្យាស្ថានសម្រាប់ការគ្រប់គ្រងការផ្គត់ផ្គង់ (ISM) គឺមាន៤៦,៨ ភាគរយនៅក្នុងខែកក្កដា ដោយធ្លាក់ចុះចំនួន១,៧ភាគរយធៀបនឹងខែមុន។
ព័ត៌មានស្តីពីការធ្លាក់ចុះនៃវិស័យកម្មន្តសាលរបស់សហរដ្ឋអាមេរិកនឹងអាចជំរុញដល់ការលើកឡើងដោយប្រធានធនាគារកណ្តាលលោកJerome Powell កាលពីថ្ងៃពុធដែលថាធនាគារកណ្តាលអាមេរិកអាចកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងរបស់ខ្លួននៅត្រឹមខែកញ្ញា។
វេទិកាបញ្ចេញមតិ