សហរដ្ឋអាមេរិកផ្តល់ពានរង្វាន់ដល់សកម្មជនជាស្រ្តីមកពីទ្វីបចំនួន ៤
ចាប់ពីប្រទេសប្រេស៊ីលដល់ប្រទេសបង់ក្លាដែស និងពីប្រទេសនេប៉ាល់ដល់ប្រទេសវៀតណាម ក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្តល់ពានរង្វាន់ដល់ស្រ្តីចំនួន ១២ នាក់មកពីជុំវិញពិភពលោក សម្រាប់ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ អំពើហិង្សាយេនឌ័រនិងការរើសអើង ដើម្បីកសាងសង្គមដែលមានលក្ខណៈបើកចំហនិងមានសន្តិភាពប្រសើរជាងមុន។ អ្នកស្រី Katherine Gypson អ្នកឆ្លើយឆ្លងព័ត៌មាននៃវីអូអេប្រចាំសភាសហរដ្ឋអាមេរិក រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនអំពីការប្រគល់ពានរង្វាន់ស្រ្តីក្លាហានអន្តរជាតិប្រចាំឆ្នាំលើកទី១៦។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្ដីប្រែសម្រួល៕