ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជើង​យន្តហោះ​នៅ​អាមេរិក​ដំណើរការ​ឡើងវិញ ក្រោយ​មាន​បញ្ហា​កុំព្យូទ័រ​ដែល​បណ្តាល​ឱ្យ​យន្តហោះ​ឡើង​ចុះ​មិន​បាន


យន្តហោះដឹកអ្នកដំណើរ Southwest Airlines ហោះ​ចេញពី​អាកាស​យានដ្ឋាន Midway នៅ​ទីក្រុង Chicago ខណៈ​ដែល​ការពន្យារ​ពេល​ជើងហោះហើរ​ដែល​បណ្តាល​មកពី​បញ្ហា​កុំព្យូទ័រ​នៅ​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​បាន​នាំឱ្យ​ជើង​ហោះហើរ​ជាប់គាំង​នៅ​ទូទាំង​អាមេរិក​នៅ​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅទីក្រុង Chicago។
យន្តហោះដឹកអ្នកដំណើរ Southwest Airlines ហោះ​ចេញពី​អាកាស​យានដ្ឋាន Midway នៅ​ទីក្រុង Chicago ខណៈ​ដែល​ការពន្យារ​ពេល​ជើងហោះហើរ​ដែល​បណ្តាល​មកពី​បញ្ហា​កុំព្យូទ័រ​នៅ​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​បាន​នាំឱ្យ​ជើង​ហោះហើរ​ជាប់គាំង​នៅ​ទូទាំង​អាមេរិក​នៅ​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅទីក្រុង Chicago។

រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ FAA របស់​សហរដ្ឋ​អាមេរិក​ បាននិយាយកាលពី​ថ្ងៃ​ពុធ​ថា ​ដំណើរការ​ចរាចរណ៍​តាម​ផ្លូវ​អាកាស​មាន​ធ្វើ​ជាធម្មតា​វិញនៅ​ទូទាំងសហរដ្ឋ​អាមេរិក ​ក្រោយ​មាន​បញ្ហាជាមួយ​ប្រព័ន្ធ​កុំព្យូទ័រមួយ​របស់​ផង​ខ្លួន នាំ​ឱ្យ​មាន​ការ​ពន្យារ​ពេលជើង​ហោះហើរ​៥.៤០០​ និង​ដែល​បាន​នាំ​ឱ្យ​មាន​ការលុប​ចោល​ជើង​ហោះហើរ​៩០០​ផ្សេង​ទៀត។

កាល​ពីព្រឹក​ថ្ងៃ​ពុធ ​រដ្ឋបាល​ FAA បានបញ្ជាដល់ក្រុមហ៊ុន​អាកាស​ចរណ៍​ទាំងអស់ឱ្យផ្អាកការ​ហោះ​ចេញ​នៅ​ក្នុង​ប្រទេស​រយៈ​ពេល​ បី​ បួន​ម៉ោង ដោយសារ​មាន​បញ្ហា​ជា​មួយប្រព័ន្ធ​បញ្ជូន​សញ្ញា​ Notice to Air Missions System របស់​ខ្លួន​ តែនៅ​ពេល​នេះ FAA និយាយថា ​«ការបញ្ឈប់​មិន​ឱ្យ​ហោះឡើងត្រូវ​បានលុប​ចេញ​ហើយ‍‍»។ ការ​ហោះហើររបស់​យន្តហោះ​យោធា​មិន​ត្រូវបះពាល់​ដោយសារ​បញ្ហា​នេះ​ទេ។

សេតវិមាន​បាន​និយាយថា គ្មាន​ភ័ស្តុតាង​អំពី​ការវាយប្រហារ​លើ​ប្រព័ន្ធកុំព្យូទ័រ​ទេ។ ប៉ុន្តែលោក​ប្រធានាធិបតី​ Joe Biden បានមាន​ប្រសាសន៍​ថា៖ «យើង​មិន​ដឹង‍» អំពី​បុព្វហេតុ​នៃបញ្ហា​កុំព្យូទ័រ​នេះ​ទេ។ លោក​និយាយ​ប្រាប់ពួក​អ្នកកាសែត​ថា​ លោក​បានណែនាំក្រសួង​ដឹកជញ្ជូន​ឱ្យ​ស៊ើបអង្កេតអំពីបុព្វហេតុនៃ​ការបង្អាក់​ចរាចរណ៍​អាកាស​នេះ​ហើយ។

កាល​ពី​ថ្ងៃពុធ លោក​ Biden បានថ្លែង​ថា​ រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន លោក​ Pete Buttigieg បាន​និយាយត្រួសៗ​ប្រាប់​លោកអំពី​បញ្ហានេះ តែបានជម្រាប​លោក​ថា ពួក​គេនៅ​មិន​ទាន់​ដឹង​អំពីអ្វី​ដែល​នាំ​ឱ្យ​មាន​ការ​បង្អាក់​ចរាចរណ៍​អាកាស​នេះ​ទេ។

ជើង​ហោះហើរពី​ទ្វីបអឺរ៉ុបមកកាន់​សហរដ្ឋ​អាមេរិក​ហាក់ដូចជាមិន​ទទួល​ផល​ប៉ះពាល់​ច្រើនដោយសារ​បញ្ហា​នេះ​ទេ៕

XS
SM
MD
LG