ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ្នកការទូតស.រ.អា.ដែល​ត្រូវបណ្តេញ​ចេញ​ពី​ប្រទេស​រុស្ស៊ីបានចាកចេញ​ពី​ស្ថានទូត​អាមេរិកាំង​ក្នុង​ក្រុងម៉ូស្គូហើយ


រថយន្តក្រុង​ដឹក​អ្នកការទូត​សហរដ្ឋ​អាមេរិក​ចេញ​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុងប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃព្រហស្បតិ៍ទី​០៥ មេសា ២០១៨។

អ្នកការទូតរាប់សិប​នាក់និងគ្រួសារ​ពួក​គេ​បានចាកចេញ​ពី​ស្ថានទូត​របស់​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ក្នុង​ក្រុង​ម៉ូស្គូនៅ​ថ្ងៃ​ព្រហស្បតិ៍នេះនៅ​ក្នុង​ការ​បណ្តេញ​ទៅ​វិញ​ទៅ​មក​នូវពួក​ប្រសីត​រវាង​ស.រ.អា.និង​ប្រទេសរុស្ស៊ី​នៅក្រោយ​ការ​បំពុល​អតីត​ចារបុរស​រុស្ស៊ី​មា្នក់នៅ​ក្នុង​ប្រទេស​អង់គ្លេស​ដែល​បានត្រូវ​បន្ទោស​លើ​រដ្ឋាភិបាលរុស្ស៊ី​។

គេបានឃើញ​ឡានក្រុង​បី​គ្រឿង​ចាក​ចេញ​ពី​បរិវេណ​ស្ថាន​ទូត​ស.រ.អា.ហើយ​បានបើក​ទៅ​កាន់ចំណត​យន្តហោះ​នៅក្រោយ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​បានកំណត់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ជា​ថ្ងៃ​ចុង​ក្រោយ​បង្អស់សម្រាប់ឱ្យ​ពួក​អ្នកការ​ទូត​អាមេរិកាំង​ទាំង​នេះ​ចាកចេញ​ពី​ប្រទេសរុស្ស៊ី។​

មានការ​បណ្តេញ​ចេញ​ខាង​ការ​ទូត​ជាច្រើន​ចាប់តាំង​ពី​មានការ​បំពុល​កាលពី​ថ្ងៃ​ទី​៤ខែ​មីនា​នៃ​លោក Sergei Skripal និង​កូន​ស្រី​លោកដែល​ប្រទេសអង់គ្លេស​និយាយ​ថា​បានត្រូវ​ធ្វើឡើង​ជាមួយសារធាតុ​ពុលធ្វើឱ្យ​ខូចខាត​ប្រព័ន្ធ​សរសៃ​ប្រសាទ​ដែល​បានត្រូវផលិត​ដោយ​សហភាព​សូវៀត។​

អតីត​ចារបុរសមុខពីររូបនេះ​ដែល​បានរត់ចោល​ជួរ​ទៅ​កាន់ប្រទេសអង់គ្លេស​និង​កូន​ស្រី​លោក​ឈ្មោះ​ Yuliaបានត្រូវ​រក​ឃើញ​សន្លប់មិន​ដឹង​ខ្លួន​នៅលើ​កៅអី​វែងមួយ​ក្នុង​ឧទ្យានមួយ​កន្លែង​ក្នុង​ក្រុង​ Salisbury។​ រដ្ឋាភិបាល​ក្រុង​ Londres បាននិយាយ​ថា​ «មានទំនង​ខ្លាំង» ថា​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូនៅ​ពី​ក្រោយ​ការ​ប៉ុនប៉ង​ធ្វើឃាត​នេះ​ ដែល​ជា​ការ​ចោទប្រកាន់មួយដែលអាជ្ញាធរ​វិមានក្រឹមឡាំង​បានបដិសេធ​យ៉ាង​ខ្លាំង៕

XS
SM
MD
LG