ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​ថៃប្រើ​យុទ្ធសាស្រ្ត​ថ្មី​តាម​កម្ចេច​បណ្តាញ​ជួញដូរ​គ្រឿងញៀន​


អាជ្ញាធរ​ប្រឆាំង​ការ​ជួយ​ដួរ​ថ្នាំ​ញៀន​និង​ប៉ូលិស​ថៃ​កំពុង​ស្វែង​រក​ជំនួយ​ក្នុង​ការ​តាម​ចាប់​ឧក្រិដ្ឋជន​សំខាន់ៗ​បំផុត​របស់​អាស៊ី​អាគ្នេយ៍។
អាជ្ញាធរ​ប្រឆាំង​ការ​ជួយ​ដួរ​ថ្នាំ​ញៀន​និង​ប៉ូលិស​ថៃ​កំពុង​ស្វែង​រក​ជំនួយ​ក្នុង​ការ​តាម​ចាប់​ឧក្រិដ្ឋជន​សំខាន់ៗ​បំផុត​របស់​អាស៊ី​អាគ្នេយ៍។

ការកម្សាន្តពេលរាត្រី​នៅក្នុង​ប្រទេស​ថៃ​ជា​យូរយារ​ណាស់​មក​ហើយ​មាន​ជាប់ពាក់ព័ន្ធ​នឹង​សកម្មភាព​ស្របច្បាប់​តិចតួច​បំផុត។

ក្នុង​ពន្លឺភ្លើង​ដ៏​សន្ធោសន្ធៅ​នៅ​ក្នុង​បានីយដ្ឋាន​ Go-Go ​ក្នុង​ទីក្រុង​បាងកក​ដែល​ពួកអ្នករាំ​និង​អ្នក​រកស៊ី​ផ្លូវភេទ​ស្លៀក​សម្លៀក​បំពាក់​ខ្លីៗ ​បាន​ប្រកប​មុខរបរ​របស់​ខ្លួន​ដោយ​ចំហរ។

ពួកទេសចរ​និង​ជនបរទេស​ បាន​ទទួល​ទាន​ភេសជ្ជៈ​របស់​ខ្លួន​យ៉ាង​ស្ងប់​ស្ងៀម​ ដោយ​គ្មាន​ការខ្វល់ខ្វាយ​ពី​មុខ​មនុស្ស​នៅជុំវិញ​ខ្លួន​ដែល​ពួកគេ​ខ្លះ​ជា​អ្នកជួញដូរ​ថ្នាំញៀន​និង​ឃាតករ​ដែល​គេ​ចង់ចាប់​ខ្លួន​បំផុត​នៅក្នុង​តំបន់។

ក៏ប៉ុន្តែ​ ពួកអ្នកគេចខ្លួន​ខ្លះ​មិន​អង្គុយ​នៅ​បានីយដ្ឋាន​ទេ។ រូបថត​របស់​ពួកគេ​បាន​ស្ថិត​នៅលើ​ ប្រដាប់ដាក់​ដប​ស្រាបៀរ​ គ្រឿងជិះ​រំអិលលេង​និង​ប្រអប់​ឈើ​គូស​ដែល​អតិថិជន​ប្រើប្រាស់។

អាជ្ញាធរ​ប្រឆាំង​គ្រឿងញៀន​សហរដ្ឋ​អាមេរិក​និង​អាជ្ញាធរ​ថៃ​ និយាយ​ថា ប្រហែល​មាន​ពួកឧក្រិដ្ឋជន​ដែល​ត្រូវ​ចាប់​ខ្លួន​បំផុត​កំពុង​លាក់ខ្លួន​នៅ​ក្នុង​សហគមន៍​នានា​នៅ​ប្រទេស​ថៃ។

ហើយ​ ដើម្បី​តាមចាប់​ពួកឧក្រិដ្ឋជន​ ពួកគេ​កំពុង​អនុវត្ត​វិធី​ថ្មីៗ​ដូច​ជាដាក់​បង្ហាញ​មុខមាត់​ឧក្រិដ្ឋជន​ដែល​ត្រូវចាប់​ខ្លួន​បំផុត​នៅលើ​ឧបករណ៍​ប្រើប្រាស់​នៅ​បានីយដ្ឋាន​ ទាក់ទាញ​រកការគាំទ្រ​ពី​ម្ចាស់​បានីយដ្ឋាន​ដូចជា​អ្នកស្រី​សាម៉ាង អេដវឺដ (Samang Edwards)។

អ្នកស្រី​សំណាងបាន​លើក​ប៊ិច​ដែល​ពួកអាជ្ញាធរ​ចែកឲ្យ​ហើយ​បានលាតត្រដាង​ប័ណ្ណប្រកាស​ជន​ដែល​ចង់ចាប់​ខ្លួន​បំផុត។

«ខ្ញុំ​ចង់​ជួយចាប់​ប្រភេទ​មនុស្ស​បែបនេះ។ ខ្ញុំ​មិន​ចូលចិត្ត​ពីរបៀប​ដែល​ពួកគេ​ជួញដូរ​ថ្នាំញៀន​ឬ​ធ្វើ​អ្វីៗទៀត​នោះទេ។ វា​ជា​ការអាក្រក់​មួយ​សម្រាប់​ប្រជា​ពលរដ្ឋ»។

អ្នកស្រីសំណាង​និយាយ​ថា​រូបភាព​របស់​ពួកឧក្រិដ្ឋជន​ដែល​ចង់ចាប់ខ្លួន​បំផុត​ មិន​រំខាន​អតិថិជន​របស់​អ្នកស្រី​ ដែលហាក់​ដូចជា​គាប់ចិត្ត​នឹង​ភាពថ្មីប្លែក។

ពួកភ្ញៀវ​ដែល​បាន​ស្រវឹងតិចៗ​ អះអាងថា​បាន​ឃើញ​ឧក្រិដ្ឋជន​ខ្លះ​ដែល​ត្រូវចាប់​ខ្លួន​បំផុត​នោះ។

ក៏ប៉ុន្តែ​ លោក​ នីកូឡៃ ខេឡេត(Nicolai Kehlet) ជនបរទេស​ជាតិ​ហុល្លង់​ បង្ហាញ​ពីរូបភាព​មនុស្ស​ដែល​ចង់ចាប់ខ្លួន​បំផុត​នៅលើ​ប្រដាប់ដាក់​ដបស្រាបៀរ​ដែល​ធ្វើ​ឲ្យ​ស្រាបៀរ​លោក​ត្រជាក់​ ដែល​រូបថត​នោះ​រាងចាស់​បន្តិច។

«ខ្ញុំ​មិន​ដឹងទេ។ ខ្ញុំ​ចង់និយាយ​ថា​ អ្វីៗ​ដែល​ជួយចាប់​ពួកឧក្រិដ្ឋជន​ទាំងនោះ​ នឹង​មិនមាន​ការខុសប្លែក​ទេ។ ដូចខ្ញុំ​ និយាយ​អញ្ចឹង​វាជាការពិបាក​ដើម្បី​វិនិច្ឆ័យ​ផ្អែក​លើ​រូបភាព​ទាំងនោះ។ ប្រសិនបើ ​អស់លោកអ្នក​ពិនិត្យមើល​ជុំវិញ​ខ្លួន​អស់​លោក​អ្នក​ឃើញ​មុខ​មនុស្ស​គ្រប់​បែបយ៉ាង។ ហើយ​ការទស្សន៍​ទាយ​របស់​ខ្ញុំ​គឺ​ថា​ពួកនោះ​បាន​ផ្លាស់ប្តូរ​បន្តិច​ចាប់តាំង​ពីពេលនោះ​មក» ។

នៅលើ​គេ​បំផុត​ក្នុង​បញ្ជី​ចង់ចាប់ខ្លួន​របស់​ទីភ្នាក់ងារ​ប្រឆាំង​គ្រឿងញៀន​ (DEA) គឺ​វ៉េ ស្វេ កាង (Wei Hsueh Kang) ​មន្រ្តី​ជាន់ខ្ពស់​មួយរូប​របស់​កងទ័ព​សហភាព​រដ្ឋវ៉ា​ ជា​ក្រុម​ឧទ្ទាម​ជួញដូរ​ថ្នាំញៀន​ដែល​ត្រួតត្រា​មួយផ្នែកធំ​នៅ​តំបន់ភាគ​ឥសាន្ត​ប្រទេស​ភូមា។

លោក​ថូម៉ាស ប៉ាស្ការ៉េលឡូ (Thomas Pasquarello)នាយក​ទទួលបន្ទុក​តំបន់​អាស៊ី​ខាងកើត​នៃ​ទីភ្នាក់​ងារ​ប្រឆាំង​គ្រឿងញៀន​និយាយ​ថា​អាជ្ញាធរ​សហរដ្ឋ​អាមេរិក​ បាន​ប្រម៉ាញ់រក​លោក​ វ៉េ ​ចាប់តាំងពី​ទសវត្សរ៍​១៩៩០​ហើយ​កំពុង​ផ្តល់​រង្វាន់​រហូត​ដល់​២​លាន​ដុល្លារ​ចំពោះ​ព័ត៌មាន​នាំឲ្យមាន​ការចាប់ខ្លួន​ជន​នោះ។

«ពួកគេ​ទទួលខុសត្រូវ​ចំពោះ​ថ្នាំញៀន​រាប់​តោន​ក៏ដូចជា​ថ្នាំ​ម៉េតំហ្វេតាមីន (Methamphetamine) ដែរ។ អង្គការ​នោះ​ មាន​សមត្ថភាព​ផលិត​គ្រឿងញៀន​ខុសច្បាប់​រាប់ពាន់​គីឡូក្រាម។ ហើយ​ លោក​វ៉េ ស្វេកាង​ជាអ្នក​នៅ​ពី​ខាង​ក្រោយ​ពិតប្រាកដដែល​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ហើយ​ជា​មេក្លោង​យ៉ាងធំ​ របស់​អង្គការ​ឧក្រិដ្ឋកម្ម​នោះ»។

ទោះជា​ប្រទេស​ថៃ​ជា​កន្លែង​យកចិត្តទុកដាក់​បំផុត​ ប្រទេស​ផ្សេងៗទៀត ​ចំនួន​ ៨​នៅអាស៊ី​ ក៏កំពុង​ចូលរួម​ក្នុង​កម្មវិធី​នេះ​ ដែលជា​ប្រភេទ​កម្មវិធី​បែបនេះ​លើក ដំបូង​របស់​ខ្លួន។ ចាប់តាំង​ពីខែ​សីហា​មក​ គេហទំព័រ​របស់​កម្មវិធី​នោះ​មាន​អ្នក មើល​ជាង​៧ម៉ឺននាក់​ហើយ​ធ្វើឲ្យ​មាន​តម្រុយ​ចំនួន​១២០​ដែល​កំពុង​ធ្វើការ​ ស៊ើបអង្កេត។ ទោះបី​ កម្មវិធី​នោះ​មិនទាន់​បានចាប់​ឧក្រិដ្ឋជន​នៅឡើយ​ ក៏ដោយ​ លោក​ប៉ាស្ការ៉េលឡូ ​និយាយ​ថា​មាន​សញ្ញា​ថា​កម្មវិធី​នោះមាន​ឥទ្ធិពល​វិជ្ជមាន៖

«យើង​បាន​ទទួលសេចក្តីរាយការណ៍​ពី​មនុស្ស​កំពូលៗ​របស់​អង្គការ​ទាំងនោះ​ថា​ពួកគេ​មិន​សប្បាយ​រីករាយ​ជាមួយ​កម្មវិធីនេះ​ទេ។ ពួកគេ​មិន​សប្បាយ​រីករាយ​ជាមួយ​ការផ្សាយ​ជាសាធារណៈ​ទេ។ ហើយ​ជាថ្មីម្តងទៀត​ចំពោះ​ពួក​សមាសភាព​ឧក្រិដ្ឋជន​ ពួកគេ​ចង់​ធ្វើ​ការលួចលាក់​ជៀស​ពីការតាមដាន​ពី​មន្រ្តី​ប្រតិ​បត្តិ​ច្បាប់។ ហើយ​អ្វីដែល​កម្មវិធីនេះ​ធ្វើ​គឺ​លាតត្រដាង​ប្រតិបត្តិការរបស់​ពួកគេ​ហើយ​នឹង​បញ្ចេញមុខ​បណ្តាញ​របស់​ពួកគេ។ ដូច្នេះ​ វាមាន​ផលប៉ះ​ពាល់​លើ​ប្រតិបត្តិការ​របស់​ពួកគេ»។

លោកប៉ាស្ការ៉េលឡូ​ និយាយ​ថា​ពួកគេ​ នឹង​វាយតម្លៃ​ជោគជ័យ​របស់​កម្ម​វិធី​នោះ​តាមរយៈ​ព៌ត័មាន​ដែល​សាធារណជន​ផ្តល់​ត្រឡប់​មកវិញ​ហើយ​នឹង​ការខ្សឹបប្រាប់​ដ៏​មាន​ប្រយោជន៍​ដែលប​ញ្ជូន​មក​វិញ៕

ប្រែសម្រួលដោយ ជឹង ប៉ូជីន

XS
SM
MD
LG