ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វីដេអូលោកកែម ឡី៖ តុលាការ​ទុក​ពេល​ឱ្យ​លោក​សមរង្ស៊ី​ដល់​​ ២៩​ មិថុនា ផ្តល់​ភស្តុតាង​បន្ថែម


រូបឯកសារ៖ សព​លោក​កែម ឡី​អ្នក​វិភាគ​សង្គម​ ត្រូវ​បាន​អ្នកគាំទ្រ​ដឹក​ទៅ​វត្ត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។
រូបឯកសារ៖ សព​លោក​កែម ឡី​អ្នក​វិភាគ​សង្គម​ ត្រូវ​បាន​អ្នកគាំទ្រ​ដឹក​ទៅ​វត្ត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

​លោក​សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​ការ​វីដេអូ​នេះ​ ដើម្បី​ការពារ​ខ្លួន​ទល់​នឹង​បណ្តឹង​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​ដែល​ចោទ​ថា​ លោក​បង្ខូច​កេរ្តិ៍ឈ្មោះ ដោយសារ​តែ​អត្ថាធិប្បាយ​តាម​បណ្តាញ​សង្គម​ថា ​រដ្ឋាភិបាល​នៅ​ពី​ក្រោយ​ការ​សម្លាប់​លោក​បណ្ឌិត​កែម ឡី ដែល​ជា​អ្នក​វិភាគ​សង្គម​ដ៏​ល្បី​ឈ្មោះ។

តុលាការ​របស់​សហរដ្ឋ​អាមេរិក​បាន​សម្រេចទុក​ពេល​ឱ្យ​លោក​សម រង្ស៊ី​បន្ថែម​ទៀត​ ដើម្បី​ផ្តល់ភស្តុតាង​សំអាង​ក្នុង​ការ​ប្តឹង​សុំ​ឯកសារ​ និង​វីដេអូ​ពាក់​ព័ន្ធ​នឹង​ការ​សម្លាប់​លោក​បណ្ឌិត​កែម ឡី។

លោកស្រី​ចៅ​ក្រម​ Donna Ryu ​នៃ​តុលាការ​ជាន់​ទាប​ប្រចាំ​តំបន់​ភាគ​ខាងជើង​នៃ​រដ្ឋ​កាលីហ្វញ៉ា​បាន​បញ្ជាក់​ថា៖

«ក្នុង​រយៈពេល​មិន​ហួស​ពី​ថ្ងៃ​ទី​២៩ ខែមិថុនា​ ឆ្នាំ​២០១៧ ដើម​បណ្តឹង​សមរង្ស៊ី​ត្រូវ​ផ្តល់​ភស្តុតាង​ និង​ឯកសារ​បន្ថែម​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ក្នុង​ប្រទេស​កម្ពុជា‍»។ ​

​លោក​សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​ការ​វីដេអូ​នេះ​ ដើម្បី​ការពារ​ខ្លួន​ទល់​នឹង​បណ្តឹង​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​ដែល​ចោទ​ថា​ លោក​បង្ខូច​កេរ្តិ៍ឈ្មោះ ដោយសារ​តែ​អត្ថាធិប្បាយ​តាម​បណ្តាញ​សង្គម​ថា ​រដ្ឋាភិបាល​នៅ​ពី​ក្រោយ​ការ​សម្លាប់​លោក​បណ្ឌិត​កែម ឡី ដែល​ជា​អ្នក​វិភាគ​សង្គម​ដ៏​ល្បី​ឈ្មោះ។

រូបឯកសារ៖ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
រូបឯកសារ៖ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។

រី​ឯ​ក្រុមហ៊ុន ​Chevron ​វិញ​មាន​ពេល​ពីរ​សប្តាហ៍​ បន្ទាប់ពី​លោក​សម រង្ស៊ី​បាន​ដាក់​ឯកសារ​ចុងក្រោយ​ហើយ ​ដើម្បី​ឆ្លើយតប​វិញ។ នេះ​បើ​យោង​តាម​ដីកា​សម្រេច​មួយ​ បន្ទាប់​ពី​សវនាការ​រយៈពេល​ខ្លី​កាលពី​ថ្ងៃ​ទី​៨ ខែ​មិថុនា​កន្លង​ទៅ​នេះ។

លោកស្រី​ចៅ​ក្រម​ក៏បាន​បង្គាប់​ឱ្យ​ភាគី​លោក​សម រង្ស៊ី​ និង​ក្រុមហ៊ុន ​Chevron ​ដាក់​លិខិត​រួមគ្នា​ ដែល​មាន​រៀបរាប់​ពី​ការយល់​ផ្សេង​គ្នា​ណាមួយ​ពាក់​ព័ន្ធ​នឹង​លទ្ធភាព​អាច​ទៅ​យក​វីដេអូ​ស្តី​ពី​ការ​បាញ់​សម្លាប់​នោះ​មកវិញ​បាន​ ឬ​មិន​បាន​ក្រោយ​ពី​ភាគី​ទាំងពីរ​ជួប​ពិភាក្សា​តទល់​មុខ​គ្នា។

ក្នុង​ពេល​កន្លងមក​ មេធាវី​របស់​លោក​សម រង្ស៊ី​ និងមេធាវី​ក្រុមហ៊ុន​ប្រេង ​Chevron បាន​ប្រើ​ពាក្យពេចន៍​គ្រោតគ្រាត​ដាក់​គ្នា ​បន្ទាប់​ពី​ក្រុមហ៊ុន​ Chevron ​ការពារ​ជំហរ​របស់​ខ្លួន​ក្នុង​ការ​បដិសេធបណ្តឹង​ស្នើ​សុំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឃាត​លោកបណ្ឌិត​កែម ឡី ដោយ​ពួកគេ​អះអាង​ថា​ ប៉ូលិស​កម្ពុជា​បាន​ដកហូត​យក​អស់​ហើយ​ ហើយ​ក្រុមហ៊ុនបាន​ដាក់ញត្តិ​ជំទាស់​ស្នើ​សុំ​ឱ្យ​ចៅក្រម​លុបចោលដីកា​សម្រេច​លើក​មុន ​ដែល​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ផ្តល់​វីដេអូ និង​ឯកសារ​នានា​តាម​ការ​ស្នើសុំ​របស់​លោក​សម រង្ស៊ី។

លោក​កែម ឡី អ្នកវិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ​ម្នាក់ ​ត្រូវ​បាន​ឃាត​ករ​បាញ់សម្លាប់​កាលពី​ខែ​កក្កដា​ឆ្នាំ​មុន​នៅ​ស្ថានីយ​ប្រេងសាំង​កាល​តិច​ ដែល​ជា​សាខា​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ក្រុមហ៊ុន​ប្រេង​ Chevron។ តុលាការ​រាជធានី​ភ្នំពេញ​បាន​កាត់​ទោស​បុរស​ម្នាក់​ឈ្មោះ អឿត អាង ​ឱ្យ​ជាប់​គុក​មួយ​ជីវិត​។ បុរស​នេះ​អះអាង​ថា ​ខ្លួន​ធ្វើឃាត​លោក​កែម​ ឡី​ ដោយ​សារ​តែ​ជំពាក់​ប្រាក់​ប៉ុន្តែ​ក្រុម​គ្រួសារ​និង​មហាជន​កម្ពុជា​មិន​ជឿ​ថា​ លោក​កែម ឡី​ជំពាក់​ប្រាក់​ជន​នេះ​ទេ ហើយ​ជន​នេះ​ក៏​មិនមែន​ធ្វើ​សកម្មភាព​តែម្នាក់​ឯង​ដោយ​គ្មាន​បញ្ជា​ពី​អ្នក​ផ្សេង​ឡើយ៕

XS
SM
MD
LG