ការប្រកួតប្រជែងដែលបានដឹកនាំដោយក្រុមហ៊ុនសហរដ្ឋអាមេរិកនិងអង្គការមិនយកកម្រៃដើម្បីផ្តល់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋជិត១ពាន់លាននាក់នៅក្នុងពិភពលោកដែលខ្វះទឹកស្អាតប្រើប្រាស់ ប្រជាពលរដ្ឋទាំងនោះភាគច្រើនកំពុងរស់នៅក្នុងទ្វីបអាហ្វ្រិក។
សម្លេងតន្រ្តីធ្វើឲ្យអារម្មណ៍រំជួលចិត្តបានបន្ទរនៅក្នុងកាសែតវីដេអូរបស់ជនជាតិ Bayaka ផ្សព្វផ្សាយពាសពេញព្រៃជិតវិនាសផុតពូជនៅផ្នែកនិរតីនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាលនៅលើប្រព័ន្ធ Website របស់ក្រុមសប្បុរសធម៌ផ្គត់ផ្គង់ទឹករបស់សហរដ្ឋអាមេរិក។
លោក Scott Harrison ជាអតីតអ្នកផ្សព្វផ្សាយ Nightclub និងអ្នកបង្កើតអង្គការនោះពន្យល់អំពីការស្វែងរករបស់លោកនៅពេលដែលលោកបើករថយន្តលើផ្លូវដីកាលពីពេលថ្មីៗនេះទៅកាន់អណ្តូងទឹកក្នុងភូមិ Moale។
«ឥឡូវនេះ យើងបានជួយមនុស្សជាង១លាននាក់ក្នុងប្រទេសជាង១៦ក្នុងពិភពលោកឲ្យបានទទួលទឹកស្អាតនិងមានសុវត្ថិភាពដើម្បីទទួលទាន។ ជារៀងរាល់ឆ្នាំ ដើម្បីធ្វើពិធីអបអរខូបរបស់យើង យើងចាប់ផ្តើមយុទ្ធនាការនៅខែកញ្ញាដែលផ្តោតក្នុងប្រទេសមួយនៃបណ្តាប្រទេសទាំងនោះហើយនឹងធ្វើឲ្យមានប្រសិទ្ធិភាពដល់តំបន់ដ៏ពិតប្រាកដមួយ។»
អង្គការមិនយកកម្រៃដ៏ល្បីល្បាញមួយទៀតរបស់សហរដ្ឋអាមេរិកហៅថា Water. Org បានបង្កើតឡើងដោយសិល្បករហូលីវូធ Matt Damon ជាសហប្រធាន មានកម្មវិធីទឹកស្អាតដែលផ្អែកលើអំណោយទាននៅក្នុងប្រទេសអេត្យូពី ហ្គាណា Kenya និងប្រទេសអ៊ុយហ្គាន់ដា។
ត្រឡប់ទៅទីផ្សារ Supermarket វិញនៅក្នុងសហរដ្ឋអាមេរិក តំណាងអ្នកលក់ម្នាក់របស់ក្រុមហ៊ុន Hydros សហរដ្ឋអាមេរិក បានបង្ហាញពីដបទឹកមានតម្រងដែលអាចយួរបានហើយនឹងប្រើប្រាស់ម្តងទៀតដែលកាត់បន្ថយជាតិក្លរីននិងកំទិចតូចៗឥតប្រយោជន៍ចេញពីទឹកម៉ាស៊ីននៅសហរដ្ឋអាមេរិក។
មួយដុល្លានៃដបដែលមានតម្លៃ៣០ដុល្លាធ្លាក់ទៅកម្មវិធីហេដ្ឋារចនាសម្ព័ន្ធទឹកក្នុងតំបន់ Gundom ដែលជាផ្នែកដាច់ស្រយាលមួយនៃប្រទេស Cameroon ភាគពាយព្យ។
Jay Parekh អាយុ២៤ឆ្នាំជាប្រធានប្រតិបត្តិការអង្គការ Hydros។លោកបានគូសសង្កត់ពីកម្មវិធីប្រកបដោយចីរភាពមួយដែលប្រព័ន្ធស្តុកទឹកមកពីទឹកក្រោមដីពីរកន្លែងក្នុងស្រុក។
«វាជាអ្វីដែលយើងហៅថាការរចនាដ៏ត្រឹមត្រូវ ដោយប្រើប្រាស់បច្ចេកវិទ្យាត្រឹមត្រូវ។ ដូច្នេះ យើងកំពុងធ្វើការងារជាមួយពួកជាងនៅក្នុងភូមិហើយនឹងជាងផ្សារនៅតាមភូមិដែលបានយល់រួចទៅហើយថាតើស្ថាបនារចនាសម្ព័ន្ធយ៉ាងដូចម្តេចនោះ។ ពួកគេបានស្ថាបនាផ្ទះរបស់ពួកគេហើយនឹងព្រះវិហារគ្រឹះសាសនានិងសាលារៀនហើយនេះជាអ្វីដែលយើង រៀបចំនិងស្ថាបនានៅនេះគឺធ្វើអ្វីដែលវា
ងាយស្រួលក្នុងការជួសជុលពេលអនាគត។»
កាលពីពេលមុន ពួកអ្នកភូមិ បានចំណាយពេលវេលាទំនេរបស់ខ្លួនខ្លះដើម្បីដងទឹក ក៏ប៉ុន្តែ ឥឡូវនេះគេបានចំណាយពេលវេលារបស់ខ្លួនលើវត្ថុសិល្បៈហើយនឹងសិប្បកម្មហើយលក់វត្ថុទាំងនោះនៅទីក្រុងជិតៗនេះ ខណៈនោះដែរ ពួកកូនក្មេងមានពេលវេលាកាន់តែច្រើនឡើងថែមទៀតទៅសាលារៀន។ Parekh និយាយថាជំងឺកើតចេញពីទឹកបានធ្លាក់ចុះគួរឲ្យកត់សម្គាល់។
ពួកអ្នកភូមិ Gundom បានមករក Parehk អតីតនិស្សិតសកលវិទ្យាល័យPennsylvania នៅពេលដែលលោកធ្វើគម្រោងប្រហាក់ប្រហែលគ្នាកាលពីប៉ុន្មានឆ្នាំមុនជាមួយក្រុមវិស្វករនៃអង្គការគ្មានព្រំដែននៅក្នុងតំបន់ក្បែរនោះ។
«ចំពោះខ្ញុំ ខ្ញុំគិតថាវិបត្តិទឹកសកលលោក ជាបញ្ហាដ៏ធំបំផុតមួយហើយថាការគម្រាមកំហែង កំពុងប្រឈមមុខមនុស្សជាតិហើយខ្ញុំខ្លួនឯងគិតថាមិនមានការយកចិត្តទុកដាក់ឲ្យបានគ្រប់គ្រាន់អំពីបញ្ហានេះ។ ហើយ ដោយសាខ្ញុំបានរៀនសូត្រខាងហេដ្ឋារចនាសម្ព័ន្ធទឹក ខ្ញុំមិនបាច់ធ្វើការស្រាវជ្រាវទេ ហើយខ្ញុំក៏ចូលរួមចំណែកដែរ។»
Parehk និយាយថា ក្នុងរយៈពេលយូរ អង្គការ Hydros ក៏នឹងមើលប្រព័ន្ធចម្រោះទឹកដែលប្រើទឹកម៉ាស៊ីនក្នុងតំបន់ទីក្រុងនៃប្រទេសកំពុងអភិវឍ្ឍន៍ដែរ។
ប្រែសម្រួលដោយជឹង ប៉ូជីន