ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បូម​សម្អាត​ប្រេង​ខ្ពុរ​ចេញ​នៅ​ឈូង​សមុទ្រ​​ម៉ិចស៊ីកូ


ក្រុមអ្នក​ធ្វើការ​នៅកប៉ាល់ ​បាន​ប្រើបចេ្ចកទេស​ដុត​ទៅ​លើ​ទី​មាន​ប្រេង​តូច​មួយ​នៅចំ​កណ្តាលទី​វាល​ផ្ទៃ​ទឹក ​ដែល​មាន​ប្រេង​រលោង​គ្រប​ដណ្តប់​លើដែល​ក្រុម​មន្ត្រីនិយាយ​ថាកំពុង​កាន់​តែ​រីក​ធំ ហើយ​ហៀរ​ចូល​ទៅឆ្នេរ​សមុទ្រអាមេរិកាំង​នោះ។ ​ការ​ស្ទង់​មើលតាម​កប៉ាល់​ហោះធ្វើ​កាល​ពី​ល្ងាច​ថ្ងៃពុធ​បង្ហាញ​ថា​ ជ្រុង​ខាង​លិច​ទី​មាន​ប្រេង​អណ្តែត​រលោង​នោះ​គឺ​ឥឡូវ​នេះ​នៅ២៥​គ.ម.ពី​ឆ្នេរ​សមុទ្ររដ្ធ ​Louisiana។​ ក្រុម​មន្ត្រី​អាមេរិកាំង​មាន​ការ​តប់​ប្រមល់ពី​ការ​ដែល​ពិបាក​ពេក​ក្នុង​ការ​បិទ​ការ​លេច​ចេញ​ប្រេង​នៅ​បាត​ទឹក​ ដែល​ធ្វើ​ឱ្យ​ប្រេង​ ដែល​លេច​ចេញ​មក​នោះ​ខ្ពុរ​ចូល​ទៅ​ក្នុង​ឈូង​សមុទ្រម៉ិចស៊ិកូ​នោះ។ ​មន្ត្រីជាន់​ខ្ពស់​ខាង​ការ​សម្អាត​ប្រេង ​លោក​ស្រី​ឧត្តម​នាវី​ត្រី​ Mary ​Landry​ ផ្នែក​ឆ្មាំ​សមុទ្រនិយាយ​ថា ​មហន្ត​រាយ​នេះធ្វើ​ឱ្យ​មាន​ការប្រឹង​ពុះ​ពារ​ដ៏​លំបាក តែ​លោក​ស្រី​ថ្លែង​ថា​ក្រុម​អ្នក​ធ្វើ​ការ​គ្រា​អាសន្ន​នៅសមុទ្រ​មាន​សង្ឃឹម​ថា ​ប្រេង​ដែល​ខ្ពុរ​ចេញ​មក​នោះ ​គេអាច​ទប់​បាន​ទាន់​ពេល​មុន​មាន​គ្រោះ​ថ្នាក់​ធំ។

បចេ្ចក​ទេស​ថ្មី​បំផុត​សម្រាប់​ទប់​ការ​ខ្ពុរ​ប្រេង​ចេញ​នោះ​ មាន​កប៉ាល់​ច្រើន​ដែល​ ​ប្រើពោង​ដែល​មិន​ឆេះ​ដើម្បី​ប្រមូល​ប្រេងលេចរលោង​នោះ​ឱ្យ​គេ​អាច​អូស​បានទៅទី​ឆ្ងាយ​ដាច់​ស្រយាល។ ​ក្រុម​អ្នក​ធ្វើ​ការ​ក្នុង​គ្រា​អាសន្ន ​បានដុត​ទី​ផ្ទៃ​ទឹក​ដែល​មាន​ប្រេង​គ្រប់​លើ​នោះ​យ៉ាង​ប្រយ័ត្ន ​ទុក​ឱ្យ​ប្រេង​ឆេះ​អស់ ​កុំឱ្យ​សូវ​មាន​កាក​សំណល់​ពុលសល់​នៅ​ក្នុង​ទឹក។ ​ក្រុម​អ្នក​ធ្វើ​ការ​ប្រើ​ប​បច្ចេក​ទេស​ដុត​ប្រេង​ចោល​នេះ​នៅ​លើ​ទីមាន​ប្រេង​ម្តុំ ​ហើយ​សង្ឃឹម ​ថា​អាច​មាន​ប្រយោជន៍​នៅ​ក្នុងឧប្បត្តិហេតុ​នេះ។

XS
SM
MD
LG