ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាមេរិក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ អង្គាស​ប្រាក់​ជួយ​ជនរងគ្រោះ​ជប៉ុន


​ដើម​ Cherries ​មានផ្ការីក​ស្គុះស្គាយ​។
​ដើម​ Cherries ​មានផ្ការីក​ស្គុះស្គាយ​។

មនុស្ស​ច្រើន​រយនាក់​បានដើរ​ដង្ហែរក្បួន​នៅ​ក្នុង​បណ្តា​ដើម Cherry Blossom ​ដែល​រីក​ស្គុសស្គាយ​នៅរដ្ឋធានី​ Washingtonដែលជា​ផ្នែកមួយ​ នៃការ​រៃអង្គៀស​ប្រាក់​សម្រាប់​ជួយ​អ្នករងគ្រោះ​ជប៉ុន​ពី​ការរញ្ជួយដី​ និង​រលក​ស៊ូណាមី​កាលពី​ថ្ងៃ​ទី១១​មិនា។

ភ្លេងបូរាណ​បន្លឺ​ឡើង​ ខណៈដែល​មនុស្ស​ច្រើនរយនាក់​ និង​ ក្រុមអ្នកកាសែត​ ច្រើន​សិបនាក់ ​បាន​ប្រមូលផ្តុំគ្នា​ នៅជិត​វិមានជាតិ​National Monument ក្នុង​ពេលរាត្រី​ដ៏​មាន​ខ្យល់​រងារ​ខ្លាំងនៅក្រោម​ដើម​Cherries ​ដែលមានផ្ការីក​ស្គុះស្គាយ​នៅក្បែរនោះ។​ អ្នកទៅ​ចូលរួម​ខ្លះ​ឈរ​ជាជួរ ​នៅមុខ​ប្រអប់​អំណោយ ​របស់​កាកបាទក្រហម ​ដែល​អង្គៀស​ប្រាក់ ​ជួយសង្គ្រោះសម្រាប់​ការរញ្ជួយផែនដី ​និង​រលក​ស៊ូណាមីនៅជប៉ុន។

ក្នុង​សុន្ទរកថា​ស្វាគមន៍មួយ​លោក​ Ichiro ​Fujisaka​ ឯកអគ្គរដ្ឋទូត​ជប៉ុន ​ប្រចាំ​សរអ​ ថ្លែង​ថាបេសកកម្ម​រុករក ​និង​បេសកកម្ម ​សង្គ្រោះ​កំពុងតែធ្វើ​បន្តបន្ទាប់​នៅ​ជប៉ុន ។​រោងចក្រ​ នុយ​ក្លេ​អ៊ែរ​ Fukushima របស់ជប៉ុន​ ដែលត្រូវ​ខូចខាតនោះ ​ជាបញ្ហា​ដ៏ធំមួយ​ខណៈដែល​ក្រុម​មន្រ្តី​កំពុង​ខំប្រឹង​ផ្តល់​អាហារ ​ទឹក​និង​ជំរក​ដល់ជនដែល​ត្រូវរើ​កន្លែង​នៅ។

«នេះជា​កិច្ចការយ៉ាង​លំបាកមួយ ​តែការដែល​លួង​ចិត្ត​យើងនោះ​គឺថា​មនុស្សក្នុង​ពិភពលោក ​កំពុង ​ព្យាយាម ​ជួយ​យើង​ ជាពិសេស​អាមេរិកកាំង ​ដែលជាមិត្តដ៏ល្អ ​របស់​យើង»។

ព្រិត្តិការណ៍នោះ​ចាប់​ផ្តើម ​មុន​ពិធីបុណ្យ ​National Cherries​ Blossoms​ Festival​ ជា​បុណ្យ​រយ:ពេល​ពីរអាទិត្យ​ដែលចាប់ផ្តើម​នៅថ្ងៃសោរ៍មុន ​ក្នុង​ពីធីបុណ្យ ​Festival គំរប់​ឆ្នាំទី​ ៩៩។​ ពិធីបុណ្យប្រចាំឆ្នាំ​នេះ​ធ្វើឡើង​ ដើម្បី​រំឮក​ដល់​ប្រទេស​ជប៉ុន​ ដែលបាន​បញ្ជូន​ដើម​ Cherries ជាង​បីពាន់​ដើម​ ជា​អំណោយដល់​រដ្ឋធានី​ Washingtonពីទីក្រុង​តូក្យូនៅឆ្នាំ​១៩១២។

លោកស្រី Norton Susan ​ជា​អនុប្រធាន​ពិធីបុណ្យ ​Festival ​ថ្លែងថា​នេះជា​ពេលដែល​យើងត្រូវ​ផ្តល់អំណោយ​ឲ្យប្រទស​ជប៉ុនវិញ ។​លោកស្រី​ថ្លែងថា​ឥឡូវ​នេះ​យើង​មាន​ឳកាស ​ជួយ​ប្រទេស​ជប៉ុនហើយ​ដែលថា​យើង​បានសប្បាយ ​មើល​ផ្កា​នេះ ​យូរមក​ហើយ​ជាមួយ​អ្នក​ជាទី​ស្រឡាញ់​របស់យើងនោះ ​យើង​ឥ​ឡូវនេះ ​ប្រាថ្នា​ចង់បញ្ជូន ​អ្វីដែល​ល្អៗ ដែល​យើងអាច​ធ្វើបាន​ ទៅ​ប្រទេស​ជប៉ុនវិញ ​ពីព្រោះ​ប្រជាពលរដ្ឋ​ជប៉ុន​កំពុង​រងទុក្ខ​ធ្ងន់ ​ទុក្ខដែលយើង​មិនអាច​ស្រម័យ​ឃើញបាន។

ក្រោយ​សុន្ទរកថា​នានា​មនុស្ស ​ជាច្រើន​បានដើរ​ជុំវិញ ​ជិតដើម ​Cherries ​កាន់ដំបង ​ចាំង​ពន្លឺ ​នៅក្នុង​ទីងងឹត ​នៅតាម​ជួរ​ដើម​ Cherries ពោរពេញ ដោយផ្កា ​នៅតាម ​មាត់ស្រះទឹក ​Tibal ​Bassin ។

Risa Hirao ​ជាជនជាតិ​ជប៉ុន ​អាមេរិកាំង ​ជំនាន់​ទីពីរ ​ដែលបាន​ចូលរួម​ក្នុង​ពិធី ​បុណ្យ Festival នេះ ថ្លែងថា លោកស្រី មានការព្រួយបារម្ភ​ណាស់ ​ពីសាច់ញាត្តិ ​ដែល​កំពុង​រស់​នៅក្នុង​ប្រទេស​ជប៉ុន។​ លោកស្រី​និយាយ​ទាំងភ្នែក​រលីង​រលោង​ថា លោកស្រី​ចាំ បាន​ពី​វិស្សមកាល ​ដែលលោកស្រី​ បានទៅ ​ប្រទេស​ជប៉ុន ​ជាមួយ​គ្រួសារ ​ហើយបាន​ទទួល​ទានអាហារ​ថ្ងៃត្រង់​ក្នុង​ប្រទេស ​ជប៉ុន​ នៅក្រោម​ដើម​Cherries ​ ដ៏មានផ្ការីក​ស្គុះស្គាយ៕

ប្រែសម្រួល​ដោយ​ នៅ​ សារឹម

XS
SM
MD
LG