គណបក្សទាំងពីរប្រជែងគ្នាស្វិតស្វាញដើម្បីគ្រប់គ្រងសភានៅក្នុងការបោះឆ្នោតថ្ងៃអង្គារនេះនៅសហរដ្ឋអាមេរិក
ការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីនៅសហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះនឹងកំណត់ថាតើគណបក្សប្រជាធិបតេយ្យនឹងបន្តរក្សាសំឡេងភាគច្រើននៅសភា ឬថាតើសមាជិកគណបក្សសាធារណរដ្ឋនឹងឈ្នះដណ្ដើមបានការគ្រប់គ្រងរដ្ឋសភានិងព្រឹទ្ធសភា។ ដោយសារបេក្ខជនខ្លះខាងគណបក្សសាធារណរដ្ឋបានរិះគន់ខ្លាំងក្លាលើសុចរិតភាពនៃការបោះឆ្នោត ក្រុមមិនពាក់ព័ន្ធនឹងគណបក្សនយោបាយកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរការនៃការបោះឆ្នោតនេះ។ លោក Arash Arabasadi រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕