សហរដ្ឋអាមេរិកអំពាវនាវឱ្យរុស្ស៊ីអនុញ្ញាតឱ្យមានការត្រួតពិនិត្យនុយក្លេអ៊ែរ
- Cindy Saine
សហរដ្ឋអាមេរិកនិយាយថា ប្រទេសរុស្ស៊ីកំពុងរំលោភលើសន្ធិសញ្ញា New START ដែលជាកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរចុងក្រោយ ដែលនៅសល់រវាងប្រទេសទាំងពីរ។ កាលពីខែសីហាកន្លងទៅ រុស្ស៊ីបានផ្អាកការធ្វើអធិការកិច្ចលើទីតាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលតម្រូវឱ្យធ្វើនៅក្រោមសន្ធិសញ្ញានេះ។ អ្នកស្រី Cindy Saine អ្នកឆ្លើយឆ្លងព័ត៌មានការទូតជាន់ខ្ពស់របស់វីអូអេរាយការណ៍អំពីរឿងនេះ។ លោក ជ្រា វណ្ណារិទ្ធ សូមជូនសេចក្តីប្រែសម្រួល៕