ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អូបាម៉ា​សម្រេច​មិន​ផ្សព្វផ្សាយ​រូបថត​សាកសព​ ប៊ិនឡាដិន​


Adelina Hidalgo holds a photograph of Pope Benedict as she kneels inside the Metropolitan Cathedral in San Salvador. Pope Benedict said on Monday he will resign February 28 because he no longer has the strength to fulfil the duties of his office.
Adelina Hidalgo holds a photograph of Pope Benedict as she kneels inside the Metropolitan Cathedral in San Salvador. Pope Benedict said on Monday he will resign February 28 because he no longer has the strength to fulfil the duties of his office.

លោក​ប្រធានាធិបតី​ សហរដ្ឋអាមេរិក បារ៉ាក់​ អូបាម៉ា​ បាន​សម្រេច​ចិត្ត​កាល​ពី​ថ្ងៃ​ពុធ​ថា​មិន​បញ្ចេញ​រូបថត​របស់​ អូសាម៉ា​ ប៊ិនឡាដិន​ មេដឹកនាំ​បណ្តាញ​ភេរវកម្ម​ អាល់កៃដា​ទេ​ បន្ទាប់​ពី​គាត់​ត្រូវ​បាន​បាញ់​សម្លាប់​នោះ។​ ការ​សម្រេច​របស់​លោកប្រធានាធិបតី​បាន​បញ្ចប់​ការជជែក​ដេញដោល​គ្នា​រយៈ​ពេល​បី​ថ្ងៃ​អំពី​បញ្ហា​នោះ​ នៅ​ក្នុង​រដ្ឋបាល​របស់​លោក។

លោក​ ជេ ខារ៍នី​ (Jay Carney)​ អ្នកនាំពាក្យ​សេតវិមាន​មាន​ប្រសាសន៍​ថា​ លោក​ប្រធានាធិបតី​បាន​ធ្វើការ​សម្រេចចិត្ត​មិន​បញ្ចេញ​រូបថត​ទាំងឡាយ​នៃ​សាកសព​របស់​ អូសាម៉ា ប៊ិនឡាដិន​ដោយ​មាន​ហេតុផល​ជាច្រើន។

លោក ខារ៍នី​ អាន​សេចក្តី​ដកស្រង់​ការកត់ត្រា​ជា​លាយលក្ខណ៍​អក្សរ​នៃ​បទ​សម្ភាសន៍​លោក​អូបាម៉ា​មួយ​ដែល​បាន​ផ្តល់​ដល់​ទូរទស្សន៍​ CBS​ កាលពី​ព្រលឹម​ថ្ងៃ​ពុធ។​ យោងតាម​ លោក​ ជេ ខារ៍នី​ លោកប្រធានាធិបតី​បាន​មាន​ប្រសាសន៍ថា​ លោក​ព្រួយបារម្ភ​ថា​ ការបង្ហាញ​រូបភាព​ដែល​គួរ​ឲ្យ​ភ័យខ្លាច​និង​តក់ស្លុត​ដល់​សាធារណៈ​ អាច​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ដល់​សន្តិសុខជាតិ​របស់​សរអា។

«វាមាន​សារៈ​សំខាន់​សំរាប់​យើង​ដើម្បី​ឲ្យ​ប្រាកដ​ថា​ រូបថត​ដែល​មាន​ភាព​ជាក់ស្តែង​នៃ​អ្នក​ណា​ម្នាក់​ដែល​ត្រូវ​បាន​បាញ់សម្លាប់​ត្រង់​ក្បាល​ មិន​ត្រូវ​បាន​ចែកចាយ​ពាសពេញ​ប្រៀប​ដូចជា​ការញុះញុង​មួយ​ ដើម្បី​ឲ្យ​មាន​អំពើ​ឃោរឃៅ​បន្ថែម​ ឬ​ក៏​ជា​ឧបករណ៍​សំរាប់​ការឃោសនា​នោះ​ទេ។​ យើង​មិនមែន​ជា​មនុស្ស​បែប​នេះ​ទេ។​ យើង​មិន​បញ្ចេញ​រឿង​នេះ​ជា​ពានរង្វាន់​ទេ»។

លោក ខារ៍នី​ បាន​ថ្លែង​ថា​ លោក​ប្រធានាធិបតី​បាន​ប្រាប់​អ្នកសម្ភាសន៍​ថា​ គ្មាន​ការសង្ស័យ​ក្នុង​ចំណោម​ក្រុម​សមាជិក​ អាល់កៃដា​ទេ​ ដែល​ថា​ ប៊ិនឡាដិន​បាន​ស្លាប់​នោះ។​ អ្នក​នាំពាក្យ​សេតវិមាន​បាន​ដកស្រង់​សម្តី​លោក​ អូបាម៉ា​ដែល​និយាយ​ថា​ «លោកអ្នក​នឹង​មិន​ឃើញ​ អូសាម៉ា​ ប៊ិនឡាដិន​ ដើរ​នៅ​លើ​ផែនដី​នេះ​ទៀត​ទេ»។

លោក ខារ៍នី​ បាន​ជំរាប​ក្រុម​អ្នកយកព័ត៌មាន​ថា​ លោកប្រធានាធិបតី​ បាន​ប្រកាន់​គោល​ជំហរ​របស់​លោក​លើ​បញ្ហា​នេះ​យ៉ាង​រឹងមាំ​ណាស់​ ហើយ​ថា​លោក​ រ៉ូប៊ត​ ហ្កេតស៍ (Robert Gates)​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ និង​លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ ហ៊ិល្លារី គ្លីនតុន (Hillary Clinton)​ បាន​យល់​ស្រប​ចំពោះ​ការសម្រេចចិត្ត​របស់​លោក​ប្រធានាធិបតី​មិន​ចេញ​ផ្សាយ​រូបថត​ទាំងនោះ។

ប្រែ​សម្រួល​ដោយ​ នុច សារីតា

XS
SM
MD
LG