ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត គួរបន្តជម្រុះមន្ត្រីអសមត្ថភាពនិងក្រាញ់អំណាចចេញ ខណៈបញ្ជ្រាបមន្ត្រីបច្ចេកទេសដែលមានសមត្ថភាព


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅថ្ងៃទី២៣ ខែសីហាខាងមុខនេះ នឹងគម្រប់ពេលមួយឆ្នាំដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាននិងកំពុងដឹកនាំគណៈរដ្ឋមន្ត្រីវ័យក្មេងរបស់លោក ដើម្បីអភិវឌ្ឍប្រទេស និងបន្តធ្វើកំណែទម្រង់គុណភាពស្ថាប័ន តាមរយៈគោលនយោបាយអភិបាលកិច្ចល្អ។ នៅក្នុងកម្មវិធី Hello VOA ស្តីអំពីអភិបាលកិច្ចល្អនាខែកក្កដានេះ លោក ឱក សេរីសោភក្តិ៍ បានវាយតម្លៃលើកិច្ចការពង្រឹងគុណភាពស្ថាប័ន សេវាសាធារណៈ និងការបង្ក្រាបអំពើពុករលួយ ដោយសម្គាល់ឃើញឆន្ទៈនយោបាយរបស់លោកនាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រីរបស់លោកមាន ក៏ប៉ុន្តែលទ្ធផលនៅមានតិច។ មូលហេតុគឺដោយសារពេលវេលាតិច «មរតក»នៃបញ្ហាជាលក្ខណៈប្រព័ន្ធក្នុងស្ថាប័នរដ្ឋមានច្រើន ស្របពេលដែលមន្ត្រីអសមត្ថភាពនិងក្រាញ់អំណាចនិងទ្រព្យនៅបន្តជម្នះឆន្ទៈនយោបាយកែទម្រង់។ អ្នកជំនាញអភិបាលកិច្ចរូបនេះក៏បានជំរុញលើកទឹកចិត្តឲ្យរាជរដ្ឋាភិបាលបន្តជម្រុះមន្ត្រីអសមត្ថភាពចេញ ហើយបញ្ជ្រាបមន្ត្រីបច្ចេកទេសឲ្យបានច្រើន ដើម្បីសម្រេចកិច្ចការកែទម្រង់និងពង្រឹងកិច្ចការអភិបាលល្អឲ្យមានប្រសិទ្ធភាពមួយកម្រិតទៀត៕ (នីណា យេង, Hello VOA អភិបាលកិច្ចល្អ, រដ្ឋអ៊ីល្លីណយ, ២៤ កក្កដា ២០២៤)

XS
SM
MD
LG