ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​បង្កើន​ជំនួយ​ទៅ​តំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង​និង​ការទូត​ ខណៈ​ចិន​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន


​អនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris ថ្លែង​តាម​អនឡាញ​ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ Pacific Islands Forum នៅ​សណ្ឋាការ Grand Pacific Hotel ក្នុងក្រុង Suva ប្រទេស​ហ្វីជី ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២២។

អ្នក​ជំនាញ​និយាយ​ថា ​គំនិត​ផ្តួចផ្តើម​របស់​ប្រធានាធិបតី​អាមេរិក​ក្នុង​ការ​ជំរុញ​ការ​គាំទ្រ​របស់​អាមេរិក​នៅ​ប្រទេស​ប្រជុំ​កោះ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងត្បូង​ គឺ​ជា​ប្រតិកម្ម​ចំពោះ​ការ​កើន​ឡើង​នៃ​ឥទ្ធិពល​របស់​ប្រទេស​ចិន​នៅ​ក្នុង​ប្រទេស​ដែន​កោះ​ក្នុង​តំបន់​ត្រូពិច​ដ៏ធំ​ ដែល​ជា​ប្រវត្តិសាស្ត្រ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​លោក​ខាងលិច។​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ឆ្លើយ​តប​ជា​វិជ្ជមាន​កាលពី​ថ្ងៃពុធ​ ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​សហ​រដ្ឋ​អាមេរិក ​ប៉ុន្តែ​ក៏​បាន​ប្រយ័ត្ន​ប្រយែង​ផង​ដែរ។​

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក ​Wang Wenbin​ បាន​និយាយ​ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​ដែល​នៅ​ទីក្រុង​ប៉េកាំង​ថា៖ «យើង​រីករាយ​ដែល​ឃើញ​បណ្តា​ប្រទេស​ដែន​កោះ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ទទួល​បាន​ការ​គាំទ្រ​បន្ថែម​ទៀត ​សម្រាប់​ការ​អភិវឌ្ឍ​ និង​ការ​ពង្រឹង​ពី​បណ្តា​ប្រទេស​ដែល​មាន​បំណង​ធ្វើ​ដូច្នេះ។ ​នេះ​តែងតែ​ជា​ជំហរ​របស់​ចិន។ ​ទន្ទឹម​នឹង​នោះ ​យើង​ជឿជាក់​ថា​ នៅ​ពេល​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ដែន​កោះ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​នេះ។ ប្រទេស​ទាំងអស់ មិន​គួរ​កំណត់​គោល​ដៅ ឬ​ប៉ះពាល់​ផល​ប្រយោជន៍​ភាគី​ទី ៣ ឡើយ»។​

ប្រទេស​ប្រជុំ​កោះ​តូចៗ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នេះ​ភាគ​ច្រើន​ក្រីក្រ​ ហើយ​ពឹងផ្អែក​លើ​ជំនួយ ​និង​ពាណិជ្ជ​កម្ម​ពី​ប្រទេស​ធំៗ។​ សេតវិមាន​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ កាលពី​ថ្ងៃ​អង្គារ​ ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មាន​បំណង​បង្កើត​ស្ថានទូត​នៅក្នុង​ប្រទេស​ដែនកោះនៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងត្បូង​ គឺ​ប្រទេស​គីរីបាទី ​និង​តុងហ្គា។​ ការិយាល័យ​របស់​លោក​ប្រធានាធិបតី ​Joe Biden ​និយាយ​ថា ​ខ្លួន​បាន​ត្រៀមរួច​ជាស្រេច​ដើម្បី​ស្នើ​សុំ​ថវិកា​ពី​សភា​ចំនួន​ ៦០​ លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​សម្រាប់​ទសវត្សរ៍​ក្រោយ ​គឺ​ស្មើ​បី​ដង​នៃ​ថវិកា​នា​បច្ចុប្បន្ន ​ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដែន​សមុទ្រ៕

ពាក្យក្នុងសារព័ត៌មាន៖ Emulate
សូម​រង់ចាំ

No media source currently available

0:00 0:01:29 0:00
XS
SM
MD
LG