ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯក​អគ្គ​រដ្ឋទូត​​អំពី​ឧក្រិដ្ឋកម្ម​ជំរុញ​សាលាក្តី​ខ្មែរក្រហម​ឲ្យ​នាំខ្លួន​ជន​សង្ស័យ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប.​​កំពុង​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​កំពូលៗ​ពីរនាក់។​ តុលាការ​នេះ​កំពុង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ ជាច្រើន​ រួមទាំង​ការលា​ឈប់ថ្មីៗ​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​អ.ស.ប.​​គឺ ​លោក​ម៉ាក ហាម៉ុន ​(Mark Harmon)។​ ការ​លាឈប់នេះ​​ត្រូវគេ​បញ្ជាក់​ថា ​ដោយសារ​រឿង​ផ្ទាល់ខ្លួន​ តែវា​កើត​ឡើង​ដំណាល​គ្នា​ដែល​កម្ពុជា​ខកខាន​មិន​ផ្តល់​កិច្ច​សហការ​ដើម្បី​ចាប់​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់​ក្នុង​សំណុំ​រឿង​បន្ថែម​របស់​តុលាការ​គឺ​សំណុំរឿង​០០៣ ​និង​០០៤។​ ​លោក​​សុខ ខេមរា​នៃវីអូអេ​ខ្មែរ​កាលពី​ថ្ងៃពុធ​ទី​៨​ខែ​កក្កដា​ឆ្នាំ​២០១៥ ​បាន​សម្ភាស​លោក​ស្ទីវិន រ៉ប់ ​(Stephen Rapp)​ ឯក​អគ្គរដ្ឋទូត​គោចរ​​ស.រ.អា.​ ទទួល​បន្ទុក​កិច្ចការ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ដើម្បី​ពិភាក្សា​ថា តើ​​រឿងរ៉ាវ​ទាំងនេះ​​មានន័យ​យ៉ាងណា​សម្រាប់​តុលាការ​ដែល​កំពុង​មាន​ភាព​ចម្រូង​ចម្រាស​នេះ៕

XS
SM
MD
LG