បទសម្ភាសន៍ VOA៖ មេដឹកនាំពិភពលោកប្ដេជ្ញាផ្ដល់ការថែទាំសុខភាពសកលត្រឹមឆ្នាំ២០៣០
មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ក្នុងបុរីញូយ៉ក សហរដ្ឋអាមេរិក បានប្តេជ្ញាសម្រេចឱ្យបានការផ្ដល់ការថែទាំសុខភាពសកលត្រឹមឆ្នាំ២០៣០។ ក្រុមអ្នកយកព័ត៌មានវីអូអេដែលរួមមានលោក ប៉ូច រាសី លោក ពិន ស៊ីសុវណ្ណ លោក ហ៊ុល រស្មី និងលោក សាយ មុន្នី ដែលកំពុងតែស្ថិតនៅទីតាំងនោះផ្ទាល់រាយការណ៍មកថា ការប្តេជ្ញាចិត្តនេះឆ្លើយតបនឹងគោលដៅទី៣ក្នុងចំណោមគោលដៅទាំង១៧នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលកំណត់រួមគ្នាដោយអង្គការសហប្រជាជាតិ។ លោក សាយ មុន្នី នៃ VOA បានសម្ភាសលោក ជួប សុខចំរើន នាយកប្រតិបត្តិនៃអង្គការ KHANA ដែលបានចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំនេះ អំពីគោលដៅអភិវឌ្ឍន៍មួយនេះ៕