ពលរដ្ឋអាមេរិកាំងដែលបាត់បង់ការងារ កំពុងជួបការលំបាកក្នុងអំឡុងពេលរោគរាតត្បាតកូវីដ១៩
សហរដ្ឋអាមេរិកបានចាត់វិធានការខុសពីប្រទេសខ្លះនៅទ្វីបអឺរ៉ុប ក្នុងការផ្តល់ប្រាក់ជំនួយដល់ក្រុមពលរដ្ឋដែលធ្វើការក្នុងវិស័យ ដែលត្រូវបានបញ្ជាឲ្យផ្អាកដំណើរការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ លោក Brian Padden បានរាយការណ៍ថា ស្របពេលប្រទេសអាល្លឺម៉ង់ និងបារាំង កំពុងផ្តល់ថវិកាឲ្យអាជីវកម្មនានាបន្តបើកប្រាក់បៀរវត្សរ៍ដល់បុគ្គលិករបស់ខ្លួនក្នុងស្ថានការណ៍នេះ សហរដ្ឋអាមេរិកភាគច្រើនងាកទៅប្រើវិធីបង្កើនជំនួយរបស់រដ្ឋាភិបាលដល់អ្នកធ្វើការរាប់លាននាក់ ដែលត្រូវបានបញ្ឈប់ពីការងារ ឬក៏បាត់បង់ការងារទាំងស្រុងវិញ។ អ្នកនាង ទែន សុខស្រីនិត ប្រែសម្រួលសេចក្តីរាយការណ៍នេះ។
កម្មវិធីនីមួយៗ
-
០៣ កញ្ញា ២០២៤
រ៉ូបតស្វយ័តប្រើ AI ត្រួតពិនិត្យដំណើរការសាងសង់
-
០២ កញ្ញា ២០២៤
លោក វន់ ពៅ សង្ឃឹមតុលាការកំពូលផ្តល់យុត្តិធម៌ដល់រូបលោក