ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ UNDP ​ផ្សព្វផ្សាយ​កម្មវិធី​គាំពារ​សង្គម​ដើម្បី​បញ្ចប់​ភាព​ទីទាល់​ក្រ​នៅ​កម្ពុជា


ស្លាកសញ្ញាអង្គការ​ UNDP។
ស្លាកសញ្ញាអង្គការ​ UNDP។

អង្គការ​ UNDP ​កម្មវិធី​អភិវឌ្ឍន៍​អ.ស.ប.​ផ្សព្វផ្សាយ​កម្មវិធី​គាំពារ​សង្គម​ដើម្បី​បញ្ចប់​ភាព​ទីទាល់​ក្រ​នៅ​កម្ពុជាជា​អចិន្ត្រៃយ៍។

អង្គការ​ UNDP ​កម្មវិធី​អភិវឌ្ឍន៍​អ.ស.ប.​នឹង​ធ្វើ​សិក្ខាសាលា​កម្មវិធី​គាំពារ​សង្គម​ដើម្បី​បញ្ចប់​ភាព​ទីទាល់​ក្រ​នៅ​ប្រទេស​កម្ពុជា​នៅ​សណ្ឋាគារ​ ឡឺ រ៉ូយ៉ាល់ ​ភ្នំពេញ​នៅថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​នេះ។ ​កម្មវិធីនេះ​នឹង​មាន​អ្នកតំណាង​ជាន់ខ្ពស់​ចំនួន​៥០ នាក់​មកពី​ក្រសួង​ និង​ទីភ្នាក់ងារ​រាជ​រដ្ឋាភិបាល​ វិស័យ​ឯកជន ​ភ្នាក់ងារ​អភិវឌ្ឍន៍ ​សង្គម​ស៊ីវិល ​និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP)​ នៅ​កម្ពុជា។​

ក្នុង​អំឡុង​ឆ្នាំ ​២០១៧​អង្គការ​ UNDP​ នៅ​កម្ពុជា​បានគាំទ្រ​ដល់​ការ​ស្រាវជ្រាវ​ថ្មីៗ​ស្តីពី​ការ​ប្រើប្រាស់​កម្មវិធី​«គាំពារសង្គម​ដើម្បី​បញ្ចប់​ភាព​ក្រីក្រ»។​ វិធាន​ការ​ទាំង​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដទៃ​ទៀត​ ដែល​ពាក់ព័ន្ធ​នឹង​ការ​ឧបត្ថម្ភ​ទ្រព្យ​ផលិត​ជំនួស​ឱ្យ​ការ​ឧបត្ថម្ភ​សាច់​ប្រាក់ ​ហើយវាអាច​ឱ្យ​អ្នក​ចូលរួម​កម្មវិធី​មាន​លទ្ធភាព​ក្នុង​ការ​ពង្រីក​ជីវភាព​រស់​នៅ​របស់ពួក​គេ​និង​«បញ្ចប់»​ ភាព​ក្រីក្រជា​អចិន្ត្រៃយ៍។​ នេះបើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ UNDP។​

ទិន្នន័យ​នៃការ​ស្ទង់មតិ​នៅ​កម្ពុជា​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​កម្ម​វិធី​ទាំង​នេះ​ក្នុង​ការ​ជួយ​ជន​ទី​ទាល់​ក្រ ​ដោយ​វាស់​ពីប្រាក់​ចំណូលរបស់​គ្រួសារ ​និង​កម្រិត​ភាព​ក្រីក្រ​ និង​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច។ ​ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ​ការ​ធ្វើ​អន្តរាគមន៍​ទាំង​នេះ​អាច​បង្កើន​ប្រាក់​ចំណូល​និង​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​ ប៉ុន្តែ​សំខាន់​គឺ​វា​ក៏​ផ្តល់​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ៕

XS
SM
MD
LG