អង្គការអ.ស.ប ផ្នែកអាហារ និងកសិកម្ម ហៅកាត់ថា FAOបានអំពាវនាវឲ្យមាន កិច្ចសហប្រតិបត្តិការ អន្តរជាតិដើម្បី ដោះស្រាយ បញ្ហាអាហារឡើងថ្លៃ នៅ តំបន់អាស៊ី។ អង្គការFAO និយាយថាតម្លៃ អាហារសំខាន់ៗខ្លះបានឡើងថ្លៃខ្ពស់រហូត ហើយវិធានការនេះគេត្រូវការចំបាច់សម្រាប់ការពារអ្នកក្រ ហើយនឹងទប់ស្កាត់កុំឲ្យតម្លៃនោះឡើងខ្ពស់រហូតដល់លែងទប់បាន។
ទិន្នន័យអ.ស.បបង្ហាញថាតម្លៃអាហារនៅខែកុម្ភៈឡើងខ្ពស់បំផុត។ កាលពីថ្ងៃពុធនៅក្រុងបាងកក អង្គការអ.ស.បផ្នែកអាហារនិងកសិកម្មថ្លែងថានៅតំបន់អាស៊ីតម្លៃអង្ករលក់រាយដែលជាអាហារសំខាន់ឡើងថ្លៃនៅប្រទេសបង់ក្លាដែសដល់ទៅ៣៣% លើសពីឆ្នាំទៅហើយ២៣%នៅប្រទេសចិននិងឥណ្ឌូនេស៊ី។
ក្រុមអ្នកតំណាងពីប្រទេស ២០នៅ អាស៊ី ក្រុមអង្គការអន្តរជាតិ ស.រ.អហើយនឹងប្រទេសជប៉ុនបានជួបប្រជុំ គ្នានៅ ក្រុងបាងកក កាលថ្ងៃពុធ ដើម្បី ដោះស្រាយបញ្ហាអាហារឡើងថ្លៃ នេះ។សន្និសីទពីរថ្ងៃ របស់អង្គការFAO ជាសន្និសីទលើកដំបូងក្នុងសន្និសីទមួយឈុតដែលអង្គការនេះរៀបចំ ឡើងក្នុងពិភពលោក ដើម្បីដោះស្រាយ សន្តិសុខអាហារ។ ក្រុមប្រតិភូ គិតថាតម្លៃ អង្ករនឹងហាក់ដូចជាមានលំនឹងឆ្នាំនេះពីព្រោះតំបន់ចម្បងៗ ដែលផលិតអង្ករ ដូចជាប្រទេសថៃ និងវៀតណាមធ្វើស្រូវបានផលល្អ។ តែមន្ត្រីអង្គការFAO ព្រមានថាប្រេងសាំងដែលឡើងថ្លៃ អាចរុញ តម្លៃ អាហារឲ្យឡើងថ្លៃខ្ពស់ទៀត។
លោក ហ៊ីរ៉ូយូគី កូណូម៉ា (Hiroyuki Konuma) ជាអ្នកតំណាងអង្គការFAO សម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក។ លោកថ្លែងថាពលរដ្ឋដែលក្រីក្រនៅតំបន់អាស៊ី ហើយចាយប្រាក់ចំណូលរបស់ខ្លួន ជាង៧០% សម្រាប់អាហារគឺជាអ្នកដែល រងការប៉ះពាល់អាក្រក់ បំផុតមកពីរឿងប្រាក់ចុះថ្លៃឬអតិផរណានេះឯង។
លោកអ្នកនឹងនឹកឃើញ ថាការបូកផ្សំ នៃតម្លៃ អាហារហើយនឹងវិបត្តិសេដ្ឋកិច្ចនៅ ឆ្នាំ២០០៨និង២០០៩ បានរុញមនុស្ស១០០លាននាក់បន្ថែមទៀតធ្លាក់ចូលក្នុងការអត់ឃ្លាន រ៉ាំរ៉ៃ ហើយ យើងកំពុង ជួបប្រទះហានិភ័យដ៏មាន សក្តានុពលប្រហាក់ប្រហែលនឹងរឿងចុះថយក្នុងពេលដែលថ្មីៗនេះ ដែលបណ្តាលមកពីតម្លៃអាហារឡើងខ្ពស់ នឹងមិននឹងនរ នេះ។ អាហារដែលឡើងថ្លៃខ្ពស់នៅឆ្នាំ២០០៧ និង២០០៨ ធ្វើឲ្យប្រទេស ខ្លះនៅ ក្នុងតំបន់ រក្សាទុកអាហាររបស់ខ្លួន ហើយជាបណ្តោះ អាសន្នហាមមិនឲ្យនាំចេញគ្រប់ធញ្ញជាតិទៅបរទេស។ តម្លៃអង្ករក៏ឡើងទ្វេគុណយ៉ាងរហ័ស។
លោកស្រី អឺថារីន ខូស៊ីន (Ertharin Cousin)ជាឯកអគ្គរដ្ឋទូតស.រ.អប្រចាំទីភ្នាក់ងារ អ.ស.បនៅក្រុងRome។ លោកស្រី ថ្លែងថាវិបត្តិនេះគឺបណ្តាលមកពីស្ទើរតែពេញទំហឹងពីការរឹតបន្តឹងទៅលើការនាំចេញហើយនឹងការភ័យស្លន់ស្លោទិញទុកដែលរដ្ឋាភិបាលត្រូវតែ បញ្ជៀសឲ្យបាន។
ក្នុងរយៈពេលខ្លី ប្រទេសនានា អាចបន្ថយ ហានិភ័យមិនឲ្យអាហារឡើងថ្លៃភ្លាមៗបានដោយធ្វើឲ្យមានតម្លាភាព កាន់តែខ្លាំងឡើងក្នុងការផ្តល់ ព័ត៌មានពី អាហារដែលមានតម្កល់ទុក ហើយនឹងពី ផលិតផលដែលបង្កើតបានដោយ មិនបាច់ហាមមិនឲ្យនាំ អាហារចេញ ហើយនឹងធ្វើការ ដាក់ចំនួនកម្រិតនិងយកពន្ធដារ ឲ្យមានការអត់ឱនហើយនឹងបញ្ជៀសកុំ ឲ្យមានការភ័យស្លន់ស្លោទិញទុកហើយនឹងប្រមូលលាក់ទុកព្រមទាំងកាត់បន្ថយពន្ធលើការនាំចូល ហើយនឹង រៀបចំ របៀបការពារសុវត្តិភាព សម្រាប់អ្នកដែលងាយស្រួល ជួបភ័យអន្តរាយ»។
សមាគម អាស៊ី អាគ្នេយ៍ឬ អាស៊ានព្រមទាំងប្រទេសចិនជប៉ុននិងកូរ៉េខាងត្បូង នៅ ឆ្នាំ នេះ បានបង្កើតយុទ្ធសាស្រ្តទុកអង្ករបម្រុងសម្រាប់ពេលអាសន្ន។សមាគមអាស៊ានផ្នែកកិច្ចសហប្រតិបត្តិការតំបន់និយាយថាគេបានតម្លើងអាហារបម្រុងទ្វេដងតាំងពី ឆ្នាំទៅ ម៉្លេះ ហើយ យើង មានគម្រោងការបើកឃ្លាំងរក្សាទុកគ្រាប់ពូជក្នុងតំបន់ទៀតផង។
លោក ចាវេដ ហ៊ូសាន់ មៀ (Javed Hussain Mir) ជានាយកនៅធនាគារអភិវឌ្ឍន៍អាស៊ីនិយាយថាមកទល់នឹងពេលនេះ ប្រទេសនៅ តំបន់អាស៊ី បានឆ្លើយតបយ៉ាងខ្លាំងទៅ លើតម្លៃ អាហារ ដែលឡើងខ្ពស់។
«តែ យើងបានជួបប្រទះកាន់តែច្រើនឡើងហើយពីរឿងអាហារឡើងថ្លៃនេះការបង្អាក់អតិផរណាអាហារក្នុងស្រុក ដោយមានការដោះស្រាយដែល មាន លទ្ធភាពស្ថិតនៅបានយូរ ហើយទាមទារ ឲ្យមានការខំប្រឹងជាសមូហភាព របស់គេគ្រប់គ្នាដែលចូលរួមក្នុងរឿងនេះ នៅក្នុងស្រុកនិងជាអន្តរជាតិក្នុងការផ្តល់អាហារ ជាការដែល គេធ្វើបានលទ្ធផលល្អ»។
លោកគូណូម៉ា ក្នុងអង្គការ FAO និយាយថាដើម្បី ការពារកុំ ឲ្យទំនិញ ឡើងថ្លៃ ខ្ពស់ភ្លាមៗ នៅក្នុងរយៈពេលយូរ រដ្ឋាភិបាលនិងក្រុមអង្គការ ពហុភាគី ត្រូវតែ តម្លើង ការបណ្តាក់ទុនក្នុងវិស័យកសិកម្មនិងក្នុងការផលិតអាហារដែលលោកថ្លែងថាគេធ្លាប់មិនយកចិត្តទុកដាក់ពី ពេលមុន។ លោកថ្លែងថាចំនួនប្រាក់ដែលជួយវិស័យកសិកម្ម ចុះថយពី ២០% នៅឆ្នាំ ១៩៨០ដល់៥% នៅ សព្វថ្ងៃ នេះហើយ ថវិកា ជាតិសម្រាប់ការអភិវឌ្ឍតំបន់ជនបទ ក៏ ចូលក្នុងលំនាំ ស្រដៀងគ្នានេះ ដែរ៕
ប្រែសម្រួលដោយ នៅ សារីម