ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណៈ​កម្មការ​អ.ស.ប.​​ចេញ​​សេចក្តី​រាយ​ការណ៍​អំពី​ការរំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ Eritrea


រូប​ភាព​ឯកសារ ៖ ជន​ភៀស​ខ្លួន​អេរីទ្រា​ កាន់​ផ្ទាំង​អក្សរ​មួយ​ ក្នុង​ពេល​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​អេរីទ្រា ខាង​ក្រៅ​ស្ថានទូត​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ីស្រាអែល​ កាល​ពី​ថ្ងៃ​ទី​១១​ ខែ​ឧសភា ឆ្នាំ​២០១៥។​

គណៈ​កម្មការ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​និយាយ​លម្អិត​ក្នុង​សេចក្តី​រាយ​ការណ៍​មួយ អំពី​ការ​រាលដាល​និង​ការ​កើន​ឡើង​ជា​ប្រព័ន្ធ​នូវ​ការរំលោភ​សិទ្ធិ​មនុស្ស​ ដែល​ធ្វើ​ឡើង​ក្រោម​អាជ្ញាធរ​ប្រទេសអេរីទ្រា​ (Eritrea) ​ក្នុង​នោះ​ប្រធានាធិបតី​ប្រទេស​នេះ​ក៏​ស្ថិត​នៅ​ក្នុង​បញ្ជី​អ្នក​ទទួល​ខុស​ត្រូវ​សំខាន់​នៃ​អំពើ​ហិង្សា​នោះ​ដែរ។​

គណៈ​កម្មការ​អ.ស.ប.​ដែល​ស៊ើប​អង្កេត​អំពី​ប្រទេសអេរីទ្រា​និយាយ​ថា​ មន្ត្រី​អ.ស.ប.​មិន​អាច​ទៅ​ប្រទេសអេរីទ្រា ​បាន​ទេ​ ហើយ​ក៏​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល អេរីទ្រា ចំពោះ​សំណើ​សុំ​ព័ត៌មាន​ទាក់ទង​នឹង​ចម្លើយ​មនុស្ស ​ដែល​គេ​បាន​សម្ភាស​ចំនួន​៥៥០​នាក់​ ក្នុង​ដំណើរ​ការ​អង្កេត​រយៈ​ពេល​មួយ​ឆ្នាំ​នោះ។​

គណៈ​កម្មការ​នោះ​និយាយ​ថា ​ប្រជា​ពលរដ្ឋ​អេរីទ្រាត្រូវ​ការ​ការពារ​របស់​សហគមន៍​អន្តរជាតិ​ ហើយ​គណៈកម្មការ​ក៏​បាន​អំពាវនាវ​ឲ្យ​ពិភពលោក​រៀបចំ​គម្រោង​រយៈ​ពេល​យូរ​ដើម្បី​ជួយ​ជន​ភៀសខ្លួន៕​

XS
SM
MD
LG