ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បាតុករ​ប៉ាឡេស្ទីន​ចោល​ស្បែក​ជើង​និង​ដុំថ្មទៅ​លើក្បួន​រថយន្ត​លោក​បាន គីមូន​


ពលរដ្ឋ​ប៉ាឡេស្ទីន​ម្នាក់​ចោលស្បែកជើង នៅកណ្តាលខាងលើ ទៅលើ​ក្បួន​រថយន្ត​លោក​អគ្គលេខាធិការ​​អង្គការ​សហប្រជាជាតិ បាន គីមូន ដែល​ឆ្លងកាត់ព្រំដែនអេរ៉ហ្ស រវាង​អ៊ីស្រាអែល និងកាហ្សា ថ្ងៃទី២ កុម្ភៈ ២០១២។

អ៊ីស្រាអែល៖ ក្រុម​បាតុករ​ ផាឡេស្ទីន (Palestine)​ ប្រមាណ​៤០​នាក់ រួម​ទាំង​ញាតិ​សន្តាន​របស់​អ្នក​ទោស​ ផាឡេស្ទីន​ នៅ​ក្នុង​គុក​ អ៊ីស្រាអែលដែល​មាន​កំហឹង​នឹង​នយោបាយ​របស់​លោក​អគ្គលេខាធិការអង្គការ​សហប្រជាជាតិ បាន គីមូន (Ban Ki-moon)​ បាន​ចោល​ស្បែក​ជើង​ ដំបង​ និង​ដុំ​ថ្ម​ ទៅ​លើ​ក្បួន​រថយន្ត​លោក​ នៅ​ពេល​លោក​ចូល​ទៅ​បំពេញ​ទស្សនកិច្ច​ដ៏​ខ្លី​មួយ​នៅ​តំបន់​ កាហ្សា ស្រ្តីប (Gaza Strip)​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ប៉ាគីស្ថាន៖ ភាព​តាន​តឹង​នយោបាយ​ដែល​មាន​ជា​យូរ​មក​ហើយ​នៅប៉ាគីស្ថាន​បាន​ចាប់​ផ្តើម​ពុះ​កញ្ជ្រោល​ជា​ថ្មី​ឡើង​វិញ​ នៅ​ពេល​ដែល​តុលាកា​ជាន់​ខ្ពស់​បំផុត​របស់​ប្រទេស​នេះ​ហាក់​ដូច​ជា​កំពុងត្រៀមបង្ខំ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ យួសហ្វ រ៉ាហ្សា គីឡានី (Yousuf​ Raza​ Gilani) ​ ចុះ​ចេញ​ពី​តំណែងពី​បទ​មិន​ស្តាប់​បង្គាប់។

អាហ្វហ្គានីស្ថាន៖ មន្រ្តី​កំពូល​របស់​អង្គការ​អូតង់​បាន​គាំទ្រ​ផែនការ​មួយ​ដែល​នឹង​ប្រគល់​មុខ​នាទី​សន្តិសុខ​នាំ​មុខទៅ​ឲ្យ​កង​កម្លាំង​អាហ្វហ្គានីស្ថាន​នៅ​ឆ្នាំ២០១៣​ មួយ​ឆ្នាំ​មុន​ពេល​ដែល​បាន​គ្រោង​ទុក​ជា​មុន។ តែ​លោក​បាន​ព្រមាន​ថា​គ្មាន​ផែនការ​នឹង​ចាក​ចេញ​ពី​ប្រទេស​នេះ​ភ្លាមៗ​ទេ។

អេហ្ស៊ីប៖ សកម្មជនបាន​ចេញ​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ដើម្បី​តវ៉ា​នឹង​បរាជ័យ​របស់​កង​នគរបាល​ក្នុង​ការ​ធ្វើ​អន្តាគមន៍​និង​ជៀសវាង​អំពើ​ហិង្សា​ក្នុង​ការ​ប្រកួត​កីឡា​បាល់​ទាត់​មួយ​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​៧៤​នាក់​បាត់​បង់​ជីវិត​ និង​ធ្វើ​ឲ្យ​របួស​មនុស្ស​ជា​ច្រើន​រយ​នាក់​ទៀត​នៅ​ក្នុង​ទី​ក្រុង​ផត សេត​ (Port Said)​ នៅ​ភាគ​ខាង​ជើង​ប្រទេស។

កុងហ្គោ៖ លទ្ធផលបោះ​ឆ្នោតផ្លូវ​ការនៅ​ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ កុងហ្គោល (Congo)​ បង្ហាញ​ថា​ គណបក្ស​របស់​លោក​ប្រធានាធិបតី​ ជូសឺផ កាប៊ីឡា (Joseph Kabila) បាន​ឈ្នះ​អសនៈ​៦៣​ ចុះ​ថយ​ពី​១១១​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា​ កាល​ពី​ខែ​វិច្ឆិកា តែ​គណបក្ស​របស់​គាត់​នៅ​តែ​មាន​សំឡេង​ច្រើន​ជាង​គេ​ក្នុង​រដ្ឋសភា។

សូម៉ាលី៖ លោក​រដ្ឋមន្រ្តី​ការ​បរទេស​អង់គ្លេស​ វីលៀម ហេក (William Hague) បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា ​អង់គ្លេស​នឹង​តែង​តាំង​ឯកអគ្គរាជទូត​ទី​មួយ​គឺ​លោក​ឯកអគ្គរាជទូត​ ម៉ាត់ ប៉ាជ (Matt Baugh)​ ទៅ​កាន់សូម៉ាលី ក្នុង​មុខ​នាទី​ជា​ប្រេសិត​ជាន់​ខ្ពស់​ថ្មី​របស់​ក្រុង​ឡុងដ៍។

សហរដ្ឋអាមេរិក៖ នាយក​ធនាគារ​កណ្តាល​សហរដ្ឋអាមេរិច​ថ្លែង​ថា​ ឱនភាព​ថវិកា​ប្រចាំ​ឆ្នាំ​ដ៏​មហិមា​របស់​រដ្ឋាភិបាល​ «មិន​អាច​ទុក​ឲ្យ​នៅ​មាន​ត​ទៅ​យូរ​បាន​ទេ»​ ហើយ​ធ្វើ​ឲ្យ​មាន​ «ផល​វិបាក​សេដ្ឋកិច្ច​ដ៏​ធ្ងន់​ធ្ងរ»​ សម្រាប់​ប្រទេស។

XS
SM
MD
LG