អ.ស.ប.រិះគន់ច្បាប់ចំណាកស្រុករវ៉ាន់ដាថ្មីរបស់អង់គ្លេសខណៈសោកនាដកម្មតាមទូកបង្ហាញពីគ្រោះថ្នាក់នៃការឆ្លងកាត់ព្រែកជីក
- Henry Ridgwell
បន្ទាប់ពីជម្លោះនយោបាយនិងការប្តឹងផ្តល់ជាច្រើនឆ្នាំមក សមាជិករដ្ឋសភានៃចក្រភពអង់គ្លេសបានអនុម័តច្បាប់មួយកាលពីថ្ងៃទី២២ ខែមេសាកន្លងទៅ ដោយរដ្ឋាភិបាលអង់គ្លេសសង្ឃឹមថា នឹងអនុញ្ញាតឱ្យខ្លួនអាចបញ្ជូនអ្នកសុំសិទ្ធិជ្រកកោនជាច្រើនដែលមកដល់ប្រទេសនេះតាមទូកតូចៗនៅក្នុងព្រែកជីកអង់គ្លេសទៅកាន់ប្រទេសរវ៉ាន់ដាដើម្បីត្រួតពិនិត្យសុំណុំឯកសាររបស់ពួកគេ។ ខណៈអ្នកយកព័ត៌មានវីអូអេ លោក Henry Ridgwellរាយការណ៍ជុំវិញរឿងនេះពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសគ្រោះថ្នាក់របស់ជនចំណាកស្រុកដែលឆ្លងកាត់តាមច្រកព្រែកជីកនេះកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយច្បាប់នេះត្រូវបានអនុម័ត។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖