លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានមានប្រសាសន៍ថា៖ «ប្រទេសនីមួយៗ បានធ្វើទៅតាមគោលនយោបាយផ្ទាល់របស់ខ្លួន ប្រទេសខុសៗគ្នា មានទស្សនៈវិស័យ យុទ្ធសាស្រ្តខុសៗគ្នាហើយការណ៍នេះ បានធ្វើឲ្យវីរុសនោះរាលដាល»។
លោកបាននិយាយទៀតថា៖ «ជាការពិត យើងខ្វះការដឹកនាំនៅក្នុងការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណា»។លោកបានជំរុញឲ្យប្រទេសសំខាន់របស់ពិភពលោករួបរួមគ្នាហើយនឹងមានយុទ្ធសាស្រ្តរួមហើយបន្ទាប់មកអនុវត្តសម្រាប់សហគមន៍អន្តរជាតិទាំងមូល»។
អង្គការសហប្រជាជាតិ ប៉ាន់ស្មានថា ពលរដ្ឋពិភពលោកចំនួន៨ភាគរយ ប្រហែល៥០០លាននាក់ អាចធ្លាក់ចូលក្នុងភាពក្រីក្រនៅចុងឆ្នាំនេះ ពីព្រោះតែការបំផ្លិចបំផ្លាញដោយធ្វើឡើងដោយវីរុសកូរ៉ូណានេះ។
សាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃសុក្រនេះថា មានការឆ្លង៣លាន២សែនករណីនៅទូទាំងពិភពលោកដោយមានមនុស្សស្លាប់ជាង២សែន៣ម៉ឺ៣ពាន់នាក់។
សហរដ្ឋអាមេរិកនាំមុខពិភពលោកក្នុងករណីឆ្លងនិងស្លាប់។ សាកលវិទ្យាល័យ Johns Hopkins បានប្រាប់ឲ្យដឹងទៀតថា សហរដ្ឋអាមេរិក មានជាង១លានករណីនៃជំងឺកូវីដ១៩ ដែលមានប្រហែល១ភាគ៣នៃចំនួនសរុបរបស់ពិភពលោក។មនុស្សជាង៦ម៉ឺន៣ពាន់នាក់បានស្លាប់នៅក្នុងសហរដ្ឋអាមេរិកដោយសាមេរោគកូរ៉ូណានោះ។
ប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប បានចាប់ផ្តើមបើកសេដ្ឋកិច្ចជាបណ្តើៗឡើងវិញរួចហើយឬមានគម្រោងបើកសេដ្ឋកិច្ចឡើងវិញក្នុងប៉ុន្មានថ្ងៃទៀតនេះ។ សេដ្ឋកិច្ចក្នុងតំបន់ប្រើប្រាក់អឺរ៉ូ បានធ្លាក់ចុះ ៣,៨ ភាគរយក្នុងត្រីមាសទី១នៃឆ្នាំនេះ។
ក្នុងខណៈនោះដែរ លោក Makhail Mishustin នាយករដ្ឋមន្រ្តីនៃប្រទេសរុស្ស៊ី បានប្រកាសកាលពីព្រហស្បតិ៍ថា លោកបានធ្វើតេស្តមានមេរោគកូរ៉ូណាវិជ្ជមាន៕