វិចិត្រករអ៊ុយក្រែនប្រែប្រអប់គ្រាប់រំសេវទៅជានិមិត្តសញ្ញានៃជីវិត
ការតាំងពិព័រណ៌ «Icons on Ammo Boxes» បានមកដល់ក្រុងញូវយ៉កនៅដើមខែឧសភាដែលមានស្នាដៃរបស់វិចិត្រករអ៊ុយក្រែន លោក Oleksandr Klymenko និងអ្នកស្រី Sonya Atlantova។ វិចិត្រករទាំងពីរគូរនិមិត្តរូបគ្រីស្ទាននៅលើប្រអប់ដាក់គ្រាប់រំសេវពីកងទ័ពអ៊ុយក្រែន ដែលបង្ហាញពីជីវិតដែលបានយកឈ្នះសេចក្តីស្លាប់។ អ្នកស្រី Nina Vishneva រាយការណ៍ពីទីក្រុងញូវយ៉ក។ កញ្ញាទុំ ម្លិះ ជូនសេចក្តីប្រែសម្រួល៕