រដ្ឋាភិបាលរបស់លោកប្រធានាធិបតីអ៊ុយក្រែន វិកទ័រ យ៉ាណូកូវីជ(Viktor Yanukovych) បានផ្តល់ឲ្យសហភាពអឺរ៉ុបនូវការអនុញ្ញាត ក្នុងការបញ្ជូនក្រុមអ្នកឯកទេស ដើម្បីវាយតម្លៃស្ថានភាពពន្ធនាគាររបស់អតីតនាយករដ្ឋមន្រ្តី លោកស្រី ជូលា ធីមូសែនកូ( Yulia Tymoshenko) ដែលបានឲ្យដឹងថា លោកស្រី ទទួលរងនូវការវាយដំពីសំណាក់អ្នកយាមពន្ធនាគារ កាលពីខែមុន ខណៈពេលដែលលោកស្រីត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលស្ថានភាពខ្នងរបស់លោកស្រី។ ទន្ទឹមនឹងនេះដែរ ការរិះគន់ដែលជាប់ពាក់ព័ន្ធទៅនឹងការដាក់ពន្ធនាគារលោកស្រី ធីមូសែនកូ កំពុងកើនឡើងនៅលោកខាងលិច ដោយមេដឹកនាំខាងអឺរ៉ុបមួយចំនួន បានគំរាមធ្វើពហិការមិនចូលរួមក្នុងការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់អឺរ៉ូឆ្នាំ២០១២ (Euro 2012 football) នៅទីក្រុងខ្យីវ (Kyiv) នៅខែក្រោយនេះ។
កាលពីឆ្នាំមុន លោកស្រី ធីមូសែនកូ ត្រូវបានកាត់ឲ្យជាប់ទោសពីបទប្រើប្រាស់អំណាចខុសច្បាប់ ក្នុងពេលកាន់តំណែង។ លោកស្រី និងក្រុមអ្នកគាំទ្រ រួមជាមួយសហភាពអ៊ឺរ៉ុបនិងសហរដ្ឋអាមេរិកផង និយាយថា បទចោទប្រកាន់ទាំងនោះ ត្រូវបានធ្វើឡើងដោយសារបុព្វហេតុនយោបាយតែប៉ុណ្ណោះ។
លោកស្រី ធីមូសែនកូ ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ បានធ្វើកូតកម្មបង្អត់អាហារ កាលពីខែមុន បន្ទាប់ពីលោកស្រី ចោទប្រកាន់មន្ត្រីពន្ធនាគារពីបទវាយដំលើរូបលោកស្រី ខណៈដែលលោកស្រីត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ។ ក្រុមមន្ត្រីអ៊ុយក្រែន បដិសេធបទចោទប្រកាន់នេះ។
សហភាពអ៊ឺរ៉ុប បានព្រមានរដ្ឋាភិបាលទីក្រុងខ្យីវថា ខ្លួននឹងមិនចុះហត្ថលេខលើកិច្ចព្រៀមព្រៀងស្តីពីសមាគមនយោបាយ និងតំបន់ពាណិជ្ជកម្មសេរីនោះទេប្រសិនបើលោកស្រីធីមូសែនកូ បន្តស្ថិតនៅក្នុងពន្ធនាគារ។ កាលពីដើមខែនេះ រដ្ឋាភិបាលអ៊ុយក្រែន ត្រូវបានបង្ខំឲ្យពន្យាពេលសម្រាប់ជំនួបកំពូលអឺរ៉ុបកណ្តាលនិងខាងកើត (Central and Eastern European summit) នៅយ៉ាលតា(Yalta) បន្ទាប់ពីមេដឹកនាំអឺរ៉ុបបានគំរាមថានឹងធ្វើពហិការមិនចូលរួមជំនួបកំពូលនេះ។ លោក ចូស៍ ម៉ានូអេល បារូសូ (Jose Manuel Barroso) ប្រធានគណកម្មាធិការអ៊ឺរ៉ុប បានថ្លែងថា លោកនឹងមិនចូលរួមការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់អឺរ៉ូឆ្នាំ២០១២ នៅទីក្រុងខ្យីវ នៅខែក្រោយនោះទេ ហើយមេដឹកនាំអឺរ៉ុបដទៃទៀត ក៏នឹងមិនចូលរួមដែរ។
ប៉ុន្តែអ្នកអង្កេតការមួយចំនួនបានចោទសួរថាតើវិធានការទាំងនេះនឹងមានឥទ្ធិពលទៅលើលោកប្រធានាធិបតី យ៉ាណូកូវីជ ដែរឬយ៉ាងណា។
លោក ថារាស កូហ្សីអូ(Taras Kuzio) នៃសាលាសិក្សាអំពីអន្តរជាតិជាន់ខ្ពស់(Advanced International Studies) របស់សកលវិទ្យាល័យចន ហបឃីន(Johns Hopkins University) នៅទីក្រុងវ៉ាស៊ីនតោន ថ្លែងថា គ្មានផ្លូវទេ ដែលរដ្ឋាភិបាល នឹងដោះលែង លោកស្រី យ៉ាណូកូវីជ ឬក្រុមអ្នកប្រឆាំងដទៃទៀតដែលកំពុងជាប់ពន្ធនាគារ មានដូចជាអតីតរដ្ឋមន្ត្រីមហាផ្ទៃ លោកយូរីយ ឡូសិនកូ (Yuriy Lutsenko) យ៉ាងហោចណាស់ មុនពេលមានការបោះឆ្នោតសភារបស់អ៊ុយក្រែននៅខែតុលានេះ។
«អាទិភាពរបស់ពួកគេគឺត្រូវតែទទួលបានសម្លេងភាគច្រើននៅក្នុងសភា ពីព្រោះពួកគេចាត់ទុកសម្លេងភាគច្រើននោះថាជាឈ្នាន់ ដែលអាចធ្វើឲ្យលោកយ៉ាណូកូវីជ ឈ្នះឆ្នោតក្នុងអាណត្តិទី២ នៅឆ្នាំ២០១៥ទៀត។ ដូច្នេះហើយ គ្មានការបន្ទន់ជំហរជាផ្លូវការណាមួយ ទៅលើបុគ្គលទាំងនេះ ដែលត្រូវដាក់ពន្ធនាគារដោយសារហេតុផលនយោបាយនោះទេ។ អាទិភាពសម្រាប់លោក វិកទ័រ យ៉ាណូកូវីជ មិនមែនការធ្វើសមាហរណកម្មទៅក្នុងអ៊ឺរ៉ុបនោះទេ។ អាទិភាពសម្រាប់ លោក វិកទ័រ យ៉ាណូកូវីជ គឺភាពផ្តាច់មុខខាងអំណាចលើវិស័យនយោបាយនិងសេដ្ឋកិច្ច។»
លោក អូឡិចស៊ី ហារាស(Olexiy Haran) សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ នៃបណ្ឌិត្យសភា ទីក្រុងខ្យីវ មូហីឡា(Kyiv-Mohyla Academy) នៅក្នុងរដ្ឋធានីអ៊ុយក្រែន មានប្រសាសន៍ថា ការធ្វើពហិការមិនចូលរួមក្នុងជំនួបកំពូលនៅយាលតា និងការធ្វើពហិការតាមការគំរាម មិនចូលរួមក្នុងការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់យូរ៉ូឆ្នាំ២០១២នេះ មានសារសំខាន់ជានិមិត្តរូបមួយដែរ ប៉ុន្តែជំហានបន្ទាប់ ត្រូវការជាចាំបាច់។
«អ្វីដែលខ្ញុំជឿជាក់ថា ឥឡូវនេះមានសារសំខាន់ គឺការទណ្ឌកម្មជាក់លាក់ ដែលមិនសំដៅទៅលើប្រទេសទេ ហើយក៏មិនសំដៅទៅលើ លោក វិកទ័រ យ៉ាណូកូវីជដែរនៅត្រង់ចំណុចនេះ ប៉ុន្តែត្រូវសំដៅប្រឆាំងនឹងអង្គភាពមនុស្សមួយចំនួនដែលមានមនុស្សមួយឬពីរនាក់ នៅក្នុងអង្គភាពអនុវត្តច្បាប់របស់ប្រទេសអ៊ុយក្រែន ដើម្បីបង្ហាញថាតើអ្វីខ្លះជាលទ្ធផល ប្រសិនមាគ៌ាបច្ចុប្បន្ននេះនៅតែបន្តទៅមុខទៀតនោះ។»
បន្ទាប់ពីបានថ្លែងទៅកាន់បណ្តាញវីអូអេនៅអ៊ុយក្រែន ក្រោយពីបានសួរសុខទុក្ខលោកស្រី ជូលា ធីមូសែនកូ នៅក្នុងមន្ទីរពេទ្យកាលពីដើមសប្តាហ៍នេះ លោក ចន ថេហ្វ(John Tefft) អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអ៊ុយក្រែន បានថ្លែងថា ទីក្រុងវ៉ាស៊ីនតោន បន្តចាត់ទុកការកាត់ទោសលោកស្រី ព្រមទាំងមេដឹកនាំក្រុមប្រឆាំងដទៃទៀត ថាមានបុព្វហេតុនយោបាយ។ លោកក៏បានសង្កត់ធ្ងន់អំពីសារសំខាន់ក្នុងការរៀបចំការបោះឆ្នោតសភាប្រកបដោយសេរីនិងយុត្តិធម៌ នៅក្នុងខែតុលាខាងមុខនេះដែរ។ លោកបានកត់សម្គាល់ទៀតថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ប៉ារ៉ាក់ អូប៉ាម៉ា បានលើកបញ្ហានេះឡើងជាមួយ លោក វិកទ័រ យ៉ាណូកូវីជ នៅពេលដែលមេដឹកនាំទាំងពីរ បានជួបគ្នានៅឯជំនួបកំពូលស្តីពីអាវុធ នុយក្លេអ៊ែរ នៅទីក្រុងសេអូល កាលពីដើមឆ្នាំនេះ។
ទន្ទឹមនឹងនេះដែរ លោកស្រី យីវជិនៀ ធីមូសសេនកូ(Yevgenia Tymoshenko) ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីដែលជាប់ពន្ធនាគារ បានប្រាប់គណៈកម្មការសភាសហរដ្ឋអាមេរិកឈ្មោះ គណកម្មការសន្តិសុខនិងកិច្ចសហប្រតិបត្តិរបស់អឺរ៉ុបឬ គណៈកម្មការហេលស៊ីគីរបស់សហរដ្ឋអាមេរិក (the Commission on Security and Cooperation in Europe, or U.S. Helsinki Commission) នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១៧ខែឧសភា តាមខ្សែវីដេអូបន្តផ្ទាល់ ពីទីក្រុងខ្យីវ ថា លោកស្រី«ព្រួយបារម្ភយ៉ាងខ្លាំង»អំពីជីវិតម្តាយលោកស្រី នៅឯមន្ទីរពេទ្យ។ លោកស្រី បានអំពាវនាវដល់ក្រុមអ្នកតាក់តែងច្បាប់របស់សហរដ្ឋអាមេរិក ឲ្យ«ដាក់សម្ពាធ»ទៅលើរដ្ឋាភិបាលអ៊ុយក្រែន៕
ប្រែសម្រួលដោយ សៀក អេង