វ៉ាស៊ីនតោន —
មន្ត្រីគណបក្សជំទាស់បានអះអាងថា នឹងជំរាបជូនមន្ត្រីការបរទេសចក្រភពអង់គ្លេសពីគោលជំហររបស់ខ្លួនចំពោះដំណោះស្រាយនយោបាយក្នុងប្រទេស កម្ពុជា ក្នុងពេលជួបប្រជុំនៅថ្ងៃរសៀលនេះ។ មន្ត្រីការទូតកំពូលរបស់អង់គ្លេសនឹងជួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនៃគណបក្សគ្រប់គ្រងប្រទេសផងដែរ ដើម្បីស្ទាបស្ទង់ស្ថានការណ៍នយោបាយដែលកំពុងជាប់គាំង។
មេដឹកនាំគណបក្សជំទាស់ និងមន្ត្រីរដ្ឋាភិបាល រួមទាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនគ្រោងនឹងទទួលជួបជាមួយនឹងអនុរដ្ឋមន្ត្រីការបរទេសអង់គ្លេស ហ៊ូហ្គោ ស្វ័រអ័ នៅថ្ងៃនេះក្នុងរាជធានីភ្នំពេញ ដែលលោកចង់ដឹងអំពីស្ថានការណ៍នយោ បាយជាប់គាំងក្នុងប្រទេសកម្ពុជាពេលនេះ។ នេះជាការអះអាងរបស់ក្រុមមន្ត្រីកម្ពុជា។
មន្ត្រីគណបក្សសង្គ្រោះជាតិ ជាគណបក្សជំទាស់ បានអះអាងថា បញ្ហាបោះឆ្នោតឡើងវិញ បញ្ហាកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតស្ថិតនៅក្នុងប្រធានបទនៃការជម្រាបជូនដល់មន្ត្រីអង់គ្លេសដែរ ខណៈពេលដែលមន្ត្រីរដ្ឋា ភិបាលនៃគណបក្សគ្រប់គ្រងប្រទេសបានអះអាងថា គណបក្សគ្រប់គ្រងប្រទេស មិនទំនងជាមានអ្វីដែលអាចប្រែប្រួលជំហរនោះទេ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានអះអាងថា លោក ប្រធានស្តីទីកឹម សុខា និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិគ្រោងនឹងជួប ជាមួយលោកហ៊ូហ្គោ ស្វៃអ័រ (Hugo Swire) នៅរសៀលថ្ងៃសុក្រនេះដើម្បី ជម្រាបអំពីជំហរចុងក្រោយដែលអាចឈានទៅរកដំណោះស្រាយនយោបាយបាន។
«ហើយជាឱកាសដែលយើងបានជម្រាបអំពីមូលហេតុនៃការជាប់គាំងនយោ បាយហើយនឹងដំណោះស្រាយត្រូវដោះស្រាយយ៉ាងម៉េចក្នុងគោលជំហររបស់ គណបក្សសង្គ្រោះជាតិ។ ដូចដែលយើងបានបញ្ជាក់សព្វដងគឺថា យើងនឹង ជម្រាបជូនអំពីគោលបំណងរបស់យើងអំពីការបោះឆ្នោតមុនអាណត្តិ ការបោះ ឆ្នោតឡើងវិញ ហើយនឹងការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ហើយនឹងការកែទម្រង់ប្រព័ន្ធបោះឆ្នោត។ នេះជាសំណូមពរដ៏ទទូច របស់ម្ចាស់ឆ្នោត របស់ប្រជាពលរដ្ឋខ្មែរ ហើយជាពិសេសគឺជាមធ្យោបាយដែលយើងអាចបញ្ចប់វិបត្តិនយោបាយដោយសន្តិវិធី ហើយនឹងរកយុត្តិធម៌ជូនម្ចាស់ ឆ្នោត»។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលមួយរូប បានអះអាងថា ការជួបជាផ្លូវ ការជាមួយគណបក្សទាំងពីរនេះជាការជជែកលើបញ្ហាជាច្រើន រាប់ទាំងកិច្ច សហប្រតិបត្តិការរហូតដល់បញ្ហានយោបាយដែលកើតចេញពីវិវាទលទ្ធផល បោះឆ្នោតនោះ។
«ខ្ញុំជឿថា មិនមែនគ្រាន់តែជាការងារប៉ុណ្ណឹងទេ ក៏ប៉ុន្តែហាក់បីដូចជាគេអាចមក និយាយជាមួយគណបក្សសង្គ្រោះជាតិដើម្បីឲ្យទៅទទួលកាតព្វកិច្ចរបស់ខ្លួននៅ ក្នុងសភាតំណាងរាស្ត្រនេះឯង។ នេះបើតាមខ្ញុំយល់។ ចំពោះជំហររាជរដ្ឋាភិបាល សម្តេច(ហ៊ុន សែន) លោកបានបញ្ជាក់ហើយថា លោករក្សាអធិបតេយ្យភាពរបស់ខ្លួន។ លោករក្សាមហាក្សត្ររបស់ខ្លួន លោករក្សារដ្ឋធម្មនុញ្ញរបស់ខ្លួន។ ដូច្នេះគ្មានជំហរណាដើម្បីពលិកម្មចោល បោះបង់ចោលអ្វីៗដែលជាអធិបតេយ្យ ពលិកម្មអ្វីៗដែលជាមរតកនៃលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋដែលយើងកំពុងតែពង្រឹងដើម្បីការងារដទៃទៀតនោះទេ»។
គណបក្សជំទាស់របស់លោកសម រង្ស៉ី និងលោកកឹម សុខាបានពហិកាមិន ចូលរួមប្រជុំសភានិងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ដោយបានចោទប្រកាន់ថា គណបក្សគ្រប់គ្រងប្រទេសមានការគៃបន្លំសន្លឹកឆ្នោតដែលខ្លួន បានឈ្នះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសថា គណបក្សជំទាស់បានទទួលអាសនៈ៥៥ ហើយគណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ។ គណបក្សគ្រប់គ្រងប្រទេសបានច្រានចោលសំណើរបស់គណបក្សជំទាស់ដែលបានទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ហើយទទូចឲ្យគណបក្សជំទាស់ចូលរួមប្រជុំសភា និងវិលមកកាន់តុចរចា។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន លោក ហ៊ូហ្គោ ស្វៃ អនុរដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស បានអះអាងថា លោករីករាយណាស់ក្នុងការបំពេញទស្សនកិច្ចជាលើកដំបូងក្នុងប្រទេសកម្ពុជា។
«ខ្ញុំមកកាន់ប្រទេសកម្ពុជាគឺដើម្បីស្វែងយល់ឲ្យបានច្បាស់ជាងនេះអំពីទិដ្ឋភាព និងការប្រឈមមុខផ្នែកនយោបាយបច្ចុប្បន្នដែលនៅបន្ត ដើម្បីអនាគតប្រកបដោយសន្តិភាព ស្ថិរភាពនិងប្រជាធិបតេយ្យ»។
លោក ហ៊ូហ្គោ ស្វៃគ្រោងនឹងជួបជាមួយលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនផងដែរ។
លោកបានអះអាងឲ្យដឹងថា ទស្សនកិច្ចរបស់លោកក្នុងតំបន់អាស៊ី រួមទាំងកម្ពុជានេះគឺដើម្បីពង្រឹកកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងរវាងប្រទេសអង់គ្លេស ជាមួយនឹងតំបន់អាស៊ី៕