ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​កីឡា​បេសបល​របស់​អ៊ុយហ្គាន់ដា​ ប្រយុទ្ធ​ដើម្បី​ទទួល​បាន​ទិដ្ឋាការ​អាមេរិក


ក្រុម​កីឡា​បេសបល​ ញូវយ៉ក យេងឃីស (New York Yankees) របស់​សហរដ្ឋ​អាមេរិក។ ក្រុម​កីឡា​បេសបល​របស់​អ៊ុយហ្គង់ដា​​ត្រូវ​បាន​បដិសេធ​ទិដ្ឋាការ​មក​លេង​នៅ​សហរដ្ឋ​អាមេរិក ក្នុង​ពេល​ថ្មីៗ​នេះ។
ក្រុម​កីឡា​បេសបល​ ញូវយ៉ក យេងឃីស (New York Yankees) របស់​សហរដ្ឋ​អាមេរិក។ ក្រុម​កីឡា​បេសបល​របស់​អ៊ុយហ្គង់ដា​​ត្រូវ​បាន​បដិសេធ​ទិដ្ឋាការ​មក​លេង​នៅ​សហរដ្ឋ​អាមេរិក ក្នុង​ពេល​ថ្មីៗ​នេះ។

វា​អាច​ជា​រឿង​មួយ​គួរឲ្យ​យក​តម្រាប់​តាម​និង​ធ្វើ​ឲ្យ​កក់ក្តៅ​ក្នុងចិត្ត​នៅក្នុង​កីឡា​ដែល​គេ​ស្នេហា​បំផុត។ ផ្ទុយ​ទៅវិញ​ រឿង​មួយ​របស់​ក្រុម​បេសបល​ (បេសបល)​ នៃ​យុវ​ជន​ពី​ប្រទេស​អាហ្វ្រិក​ ពោរពេញ​ទៅ​ដោយ​រឿង​ចម្រូង​ចម្រាស។

ក្រុម​កីឡា​ បេសបល​ មកពី​ទីក្រុង​ Kampala ​នៃ​ប្រទេសអ៊ុយហ្គង់ដា (Uganda) ​ត្រូវ​កំណត់​និង​ក្លាយជា​ក្រុម​អាហ្វ្រិក​លើក​ទីមួយ​មក​លេង​នៅ​សហរដ្ឋ​អាមេរិក​និង​ប្រកួត​ក្នុង​ស៊េរី​ Little​ League​ World​ Series។ ជា​ជំនួស​ទៅវិញ​ ពួក​អ្នកលេង​ត្រូវបាន​គេ​បញ្ឈប់​មិន​ឲ្យ​លេង​មុនពេល​ចេញ​ទៅ​ប្រកួត។

លោក​ Patrick ​Wilson​ អនុ​ប្រធាន​ Little​ League​ បេសបល ​និយាយ​ថា​វា​ជា​ការ​សម្រេចចិត្ត​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

«គេ​បាន​ជូន​ដំណឹង​ដល់​យើង​នៅថ្ងៃ​សុក្រ​ (ទី​២៩​ខែ​កក្កដា) ​នេះ​ថា​ គេ​នឹង​មិន​ចេញ​ទិដ្ឋាការ​ឲ្យ​ក្រុម​កីឡា​នោះ​មកកាន់​សហរដ្ឋ​អាមេរិក​ទេ។»

លោក ​Mark ​Toner​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ និយាយ​ថា​ការសម្រេច​នេះ​ជា​រឿង​អកុសល​មួយ។

«ខ្ញុំ​អាច​បញ្ជាក់​ប្រាប់​អស់​លោក​ថា​មន្រ្តី​ស្ថានកុងស៊ុល ​បាន​ពិនិត្យ​មើល​បុគ្គល​ទាំងអស់​នោះ​ហើយ​បាន​ធ្វើ​ការពិចារណា​ស្រប​ទៅតាម​ច្បាប់។ អស់​លោក​អ្នក​ ដឹង​ទេ​ថា​ នេះ​ជា​ស្ថានភាព​ដ៏​ពិបាក​បំផុត។»

លោក​ Toner ​មិន​បាន​និយាយ​លម្អិត​អំពី​ករណី​បុគ្គល​ម្នាក់​ៗ​ទេ​ ប៉ុន្តែលោក​និយាយ​ថា​ការសម្រេចចិត្ត​បាន​ធ្វើឡើង​បន្ទាប់ពី​កីឡាករ​ឆ្លងកាត់​ដំណើរការ​សម្ភាសន៍​សិន។

«មន្រ្តី​កុងស៊ុល​ មើល​ទិន្នន័យ​គ្រប់​សព្វ​ទាំងអស់​គឺ​មាន​ទីកន្លែង​កំណើត ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​។ល។ ​ហើយ​នឹង​ពិចារណា​ទិន្នន័យ​ទាំងអស់​នេះ។»

ពួកមន្រ្តី​ Little​ League​ និយាយ​ថា​ក្រសួង​ការបរទេស​បាន​ប្រាប់​ពួកគេ​ថា​គេ​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​ពួកគេ​ពីព្រោះ​តែ ភាព​មិន​ស្របគ្នា​ជា​មួយ​នឹង​ការដាក់​ពាក្យសុំ​នោះ។ មន្រ្តី​ក្រសួង​ការបរទេស​ម្នាក់​ បាន​ប្រាប់​ពួកអ្នក​យកព័ត៌​មាន​ថា​មាន​បញ្ហា​អាយុរ​របស់​កីឡាករ។

ដើម្បី​ចូលរួម​ការប្រកួត​នោះ ​កីឡាករ​ត្រូវតែ​មាន​អាយុរ​១១​ឬ​១២​ឆ្នាំ។ លោក​ Patrick​ Wilson​ នៃ​ក្រុម​កីឡា​ Little ​League​ បេសបល ​និយាយ​ថា​ឯកសារ​ដែល​បាន​បញ្ជូន​ដោយ​ក្រុម​របស់​ព្រះតេជគុណ​ John​ Foundation ​នៃ​ប្រទេស​ Uganda ​ហាក់ដូច​ជា​ត្រឹមត្រូវ​ហើយ។

«វា​ជា​រឿង​កើតឡើង​ដោយ​អកុសល​មួយ​ដែល​ក្រុម​កីឡា​នោះ​បាន​ត្រូវ​បដិសេធ​ទិដ្ឋាការ។ យើងនឹង​ពិនិត្យ​មើល​ឡើងវិញ​ហើយ​នឹង​វាយ​តម្លៃ​ពីអ្វី​ដែល​កើត​ឡើង​បន្ទាប់​មក។»

ជា​រៀងរាល់​ឆ្នាំ ​ក្រុម​ចំនួន​៨​មកពី​សហរដ្ឋ​អាមេរិក​ហើយនឹង​ក្រុម​៨​ផ្សេង​ទៀត​មកពី​ជុំវិញ​ពិភពលោក​បានមក​ទីក្រុង​ South​ Williamsport ក្នុង​រដ្ឋ ​Pennsylvania​ ខាងកើត​សហរដ្ឋ​អាមេរិក​ ដើម្បី​ចូលរួម​ការប្រកួត​ជា​ស៊េរី​ Little​ League ​World​ Series ។

ការ​ប្រកួត​នៅ​ឆ្នាំ​នេះ ​ត្រូវ​កំណត់​ផ្តើម​នៅថ្ងៃ​ទី​១៨ ​ខែ​សីហា​ហើយ​ប្រហែល​ខ្វះ​ក្រុម​កីឡា​មួយ។

ប្រែ​សម្រួល​ដោយ​ ជឹង ​ប៉ូជីន

XS
SM
MD
LG