ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ម៉ុងតាញ៉ា​អាមេរិកាំង​ធ្វើ​បាតុកម្ម​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​ដើម្បី​បញ្ឈប់​ការ​ជិះ​ជាន់​ដូច​«សត្វ​»លើ​ជនជាតិ​ដើម​ភាគតិច

ក្រុម​ម៉ុងតាញ៉ា​អាមេរិកាំង​ធ្វើ​បាតុកម្ម​​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​តវ៉ា​ចំពោះ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​វៀតណាម​ទៅ​លើ​ក្រុម​កុលសម្ព័ន្ធ​នេះ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៣។ (វីអូអេ​ភាសា​វៀតណាម)

តំណាង​ជនជាតិ​ដើម​ភាគតិច ​ម៉ុងតាញ៉ា (Montagnard) ​នៅ​តាម​រដ្ឋ​នានា​ប្រមាណ​៨០០នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅថ្ងៃចន្ទ​ម្សិលមិញ​នេះ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ដើម្បី​សុំ​ឲ្យ​សហរដ្ឋ​អាមេរិក​ធ្វើ​អន្តរាគមន៍​បញ្ឈប់​អំពើ​ហិង្សា ការរំលោភ​បំពាន​សិទ្ធ​មនុស្ស​និង​ការរឹតត្បិត​សេរីភាព​សាសនា​លើ​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ ម៉ុងតាញ៉ា ពី​អាជ្ញាធរ​វៀតណាម​នៅតំបន់​ប៉ែក​កណ្តាល​ប្រទេស​វៀតណាម។ នេះ​បើតាម​ការ​បញ្ជាក់​របស់​អ្នករៀបចំ​កម្មវិធី​បាតុកម្ម​ថ្លែង​ប្រាប់​ វីអូអេ​តាម​ទូរសព្ទ។

ក្រុម​ជនជាតិដើម​ម៉ុងតាញ៉ា​ធ្វើ​បាតុកម្ម​ដាក់ញាតិ​ដោយ​ចាប់ផ្តើម​ពីសេតវិមាន វិមាន​រដ្ឋសភា ​និង​ធ្វើ​ដំណើរ​បន្ត​ទៅកាន់​ស្ថានទូត​វៀតណាម​ផងដែរ​ដើម្បី​សេរីភាព​ជនជាតិ​ដើមភាគ​តិច​ម៉ុងតាញ៉ា ដែល​ពួកគេ​ចោទ​ប្រកាន់​ថា​កំពុង​រងការ​គាប​សង្កត់​ សម្លាប់​ ធ្វើ​ទារណ្មកម្ម​ វាយ​ធ្វើបាប ​ចាប់​ដាក់គុក​ រំលោភដីធ្លី​ សិទ្ធិ​សេរីភាព សិទ្ធិ​សាសនា​ជា ដើម។

ក្រុម​ម៉ុងតាញ៉ា​អាមេរិកាំង​ធ្វើ​បាតុកម្មមុខ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​តវ៉ា​ចំពោះ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​វៀតណាម​ទៅ​លើ​ក្រុម​កុលសម្ព័ន្ធ​នេះ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៣។ (វីអូអេ​ភាសា​វៀតណាម)

លោក ​អ៊ី ប៊ីអន ម្ល៉ូ (Y Bion Mlo) ​អ្នករៀបចំ​បាតុកម្ម​ និងជា​នាយក​ប្រតិបត្តិ​នៃ អង្គការ​មួយDega Central Highlands Organization​ នៅទីក្រុង​ Charlotte ​រដ្ឋ​ North Carolina បាន​បញ្ជាក់​ថា៖
«គេត្រូវការ​ប្រាប់​រដ្ឋាភិបាល​ទីក្រុង​ហាណូយ ​រដ្ឋាភិបាល​របស់​គេ​ថា​ សូម​កុំចាត់ទុក​យើង ដែល​ជាជនជាតិ​ដើម​ភាគតិច​នៅប៉ែក​កណ្តាល​ប្រទេស ​ដូច​ជា​«សត្វ»។​ យើង​មិន​មែន​ជា​សត្វទេ​ យើង​ជា​មនុស្ស។ ព្រះជា​ម្ចាស់​បង្កើត​មនុស្ស​គ្រប់គ្នា​ ទាំង​ពលរដ្ឋ​កម្ពុជា​ ឡាវ ​ថៃ ​អាមេរិកាំង ​អឺរ៉ុប​ ទាំងអស់ហ្នឹង​ជាមនុស្ស​ដូចៗគ្នា»។

រូប​ឯកសារ៖ លោក ​អ៊ី ប៊ីអន ម្ល៉ូ (Y Bion Mlo) ផ្តល់​បទសម្ភាសន៍​ជាមួយ​វីអូអេ​នៅ​ទី​ក្រុង Greensboro ​រដ្ឋ​ North Carolina កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣។
រូប​ឯកសារ៖ លោក ​អ៊ី ប៊ីអន ម្ល៉ូ (Y Bion Mlo) ផ្តល់​បទសម្ភាសន៍​ជាមួយ​វីអូអេ​នៅ​ទី​ក្រុង Greensboro ​រដ្ឋ​ North Carolina កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣។

លោក​និយាយ​ថា​ ក្រុម​ម៉ុងតាញ៉ា​ឬគេ​ស្គាល់​ថា​ដេហ្គា​ រៀបចំ​បាតុកម្ម​នេះឡើង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដោយសារ​មិន​ចង់​ឃើញ​មាន​អំពើ​ហិង្សា ​និង​សកម្មភាព​រំលោភ​បំពាន​រយ:ពេល​ជិត​៥ទសវត្សរ៍ កើត​មាន​បន្ត​លើ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​ដែល​មាន​ប្រមាណ​៥លាន​នាក់​ ហើយ​ធ្លាក់មក​នៅត្រឹម​ប្រមាណ​៣លាន​នាក់​ពេលនេះ ក្នុង​ដែនដី​ភាគ​កណ្តាល​ប្រទេស​វៀតណាម។ លោក​បាន​បន្ត​ទទូចដល់​សហរដ្ឋ​អាមេរិក អង្គការ​សហប្រជាជាតិ​និង​សហគមន៍​អន្តរជាតិ​ធ្វើ​សកម្មភាព​ជាបន្ទាន់​ដើម្បី​ស៊ើប អង្កេត​ តាមដាន ​និង​ជួយសង្គ្រោះជា​បន្ទាន់​កុំឲ្យ​អាជ្ញាធរ​ទីក្រុង​ហាណូយ​ធ្វើការ​រំលោភ​បំពាន​យ៉ាងព្រៃផ្សៃ​លើ​ជនជាតិ​ដើម​ម៉ុងតាញ៉ា។

លោក​ អ៊ី ​រៀបរាប់​ថា ​មានការ​រាំងខ្ទប់​ មិនឲ្យ​មាន​សេរីភាព ​បង្អត់​អាហារ​និង​កំណើន​នៃអំពើ​ហិង្សា​និងការ​សម្លាប់ ការបំបាត់ខ្លួន​ផងដែរ ​ដែលប្រព្រឹត្ត​ពី​អាជ្ញាធរ​វៀត ណាម។ លោក​បាន​បន្ថែម​ក្នុង​សេចក្តី​ថ្លែងការណ៍​ស្តីពី​បាតុកម្ម​ទៀត​ថា៖ «យើងស្នើសុំ​ឲ្យ​អ.ស.ប.​ និង ​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​នៅជុំវិញ​ពិភព​លោក ដាក់​សម្ពាធ​លើ​វៀតណាម​ឲ្យ​គោរព​សិទ្ធិ​ពលរដ្ឋ​ជនជាតិ​ដើមភាគតិច​ម៉ុងតាញ៉ា ​ក្នុង​ប្រទេស​វៀតណាម។ សហរដ្ឋ​អាមេរិក មិនគួរ​បង្កើន​ទំនាក់​ទំនង​ទ្វេភាគី​ជាមួយ​វៀត ណាម​ទេ ​រហូត​ទាល់តែ​មានការ​រីក​ចម្រើន​ជា​សំខាន់​ រឿង​គោរព​សិទ្ធិ​ពលរដ្ឋ​ក្នុងការ​កាន់​កាប់​ដីធ្លី ​និង ​ទ្រព្យ​សម្បិត្ត​ ហើយ​សិទ្ធិសេរីភាព​ខាង​ការ​គោរព​សាសនា​របស់​យើង»។

ក្រុម​ម៉ុងតាញ៉ា​អាមេរិកាំង​ធ្វើ​បាតុកម្មក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​តវ៉ា​ចំពោះ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​វៀតណាម​ទៅ​លើ​ក្រុម​កុលសម្ព័ន្ធ​នេះ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៣។ (វីអូអេ​ភាសា​វៀតណាម)

ពលរដ្ឋ​ម៉ុងតាញ៉ា​រាប់រយនាក់​ត្រូវចាប់​ដាក់គុក​ថ្មីៗ​និង​ខ្លះ​រត់ភៀសខ្លួន​ទៅកាន់​ប្រទេសថៃ​និង​កម្ពុជា​ក្រោយមាន​ការបង្ក្រាប​កាលពី​ពាក់កណ្តាល​ខែមិថុនា​នៅវៀតណាម​ដោយសារ​ការតវ៉ា​បែបអហិង្សា​ប្រឆាំងនឹង​អាជ្ញាធរ​ដែល​មាន​ការ​គាបសង្កត់​សេរីភាព​របស់​ពួកគេ​ ដែល​វៀតណាម​ចាត់ទុកថា​ជាការ​បង្ក​អស្ថិរភាព​សង្គម ប្រឆាំងនឹង​រដ្ឋាភិបាល។

អ្នក​រៀបចំ​មួយរូបទៀត​គឺ​លោក ​Sally Buonya មក​ពីក្រុង Greensboro រដ្ឋ North Carolina ​ដែរ បាន​និយាយ​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​អំពីការ​ធ្វើបាតុកម្ម​ថា ​មាន​ជនជាតិ​ម៉ុងតាញ៉ា​ រាប់រយ​នាក់ ត្រូវចាប់​ដាក់គុក​ទាំង​អយុត្តិធម៌​ ដោយសារ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ដោយ​អហិង្សា​និង​ការគោរព​សាសនា​ផ្ទាល់ខ្លួន ដែល​ការណ៍នេះ​លោក​ចាត់​ទុកថា​ជាការ​ធ្វើទុក្ខបុក​ម្នេញ​ជា​ប្រព័ន្ធ ហើយ​បង្ក​ឲ្យមាន​ការរត់​ភៀសខ្លួន​ទៅក្រៅ​ប្រទេស​រួមទាំង​ប្រទេស​ថៃ ​ហើយ​ប្រឈមនឹង​ការពិបាក​និង​គ្រោះថ្នាក់​ក្នុងការ​រង់ចាំ​រយ:ពេល​យូរ​ទម្រាំ​បាន​ធ្វើការ​តាំង​ទីលំ​នៅថ្មី។

«ពិភពលោក​មិនគួរបំភ្លេច​អំពីជនភៀសខ្លួន​ម៉ុងតាញ៉ា​ដែល​រស់នៅក្នុង​ស្ថានភាព​អា ក្រក់​ក្នុង​ប្រទេសថៃ​ឬជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​ក្នុង​គុក​នៅវៀតណាម ​ដោយសារ​តែការ​អនុវត្ត​សិទ្ធិសេរីភាព​របស់​ពួកគេ។ វៀតណាម​គួរ​តែដោះលែង​ជនជាតិ​ដើម​ម៉ុង តាញ៉ា​ជាអ្នកទោស​សាសនា​និង​នយោបាយ​ជា​បន្ទាន់»។

ក្រុម​ម៉ុងតាញ៉ា​អាមេរិកាំង​ធ្វើ​បាតុកម្មក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​តវ៉ា​ចំពោះ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​វៀតណាម​ទៅ​លើ​ក្រុម​កុលសម្ព័ន្ធ​នេះ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៣។ (វីអូអេ​ភាសា​វៀតណាម)
ក្រុម​ម៉ុងតាញ៉ា​អាមេរិកាំង​ធ្វើ​បាតុកម្មក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​តវ៉ា​ចំពោះ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​វៀតណាម​ទៅ​លើ​ក្រុម​កុលសម្ព័ន្ធ​នេះ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៣។ (វីអូអេ​ភាសា​វៀតណាម)

លោក ភីធឺ ម៉ាខ្វៃអឺ​ (Peter Maguire) ជា​សាស្ត្រាច្បាប់​អាមេរិកាំង​និង​ជាអ្នក​ឃ្លាំមើល​បញ្ហា​អាស៊ីម្នាក់​ បាន​ថ្លែង​ប្រាប់​វីអូអេ​ថា បញ្ហា​ម៉ុងតាញ៉ា​នឹង​មិនត្រូវ​ទទួល​បានការ​យកចិត្តទុក​ដាក់ជា​បន្ត​ទៀត។

«ខ្ញុំគិត​ថា​ សហរដ្ឋ​អាមេរិក ​និង​សហគមន៍​អន្តរជាតិ​នឹង​មិន​អើពើ ​និងបោះបង់ចោល ​ជនជាតិ​ដើម​ភាគតិច ម៉ុងតាញ៉ា ​ដូចគេ​ធ្វើជា​បន្តបន្ទាប់​ចាប់តាំងពី​ការបញ្ចប់​សង្គ្រាម​វៀតណាម។ ហើយ​ការណ៍នោះ​ មានក្តី​សង្ឃឹម​តែម្យ៉ាង​ប៉ុណ្ណោះ ​តែវា​ស្តួចស្តើងណាស់​ដែល​នោះគឺថាទាល់តែនៅ​ទីបំផុត​វៀតណាម​យល់ដឹង​ដោយ​ខ្លួនឯង»។

លោក​បាន​ពន្យល់​ថា បញ្ហា​សិទ្ធិមនុស្ស​សម្រាប់​សហរដ្ឋ​អាមេរិក​គឺត្រូវ​គិតគូ​តែនៅ ពេល​ដែល​វាស្រប​ទៅនឹង​ផលប្រយោជន៍​គោលនយោបាយ​ការបរទេស​សហរដ្ឋ​អាមេរិកតែ​ប៉ុណ្ណោះ។

មន្ត្រី​ស្ថានទូត​វៀតណាម​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន​មិនបាន​ឆ្លើយនឹង​សំណួរ​វីអូអេ​ទេ ដោយស្នើសុំ​ឲ្យផ្ញើ​សំណួរ​ជាផ្លូវការ​តាមសារ​អ៊ីម៉េល​វិញ។

រូប​ឯកសារ៖ ក្រុម​បុរស​ជនជាតិ​ដើម​តំបន់​ភ្នំ​វៀតណាម ឬ ម៉ុងតាញ៉ា​ (Montagnard) ដើរ​តាម​ផ្លូវ​ចេញ​ពី​តំបន់​ព្រៃ​ជ្រៅ​នៅចម្ងាយប្រមាណ​៧០​គីឡូម៉ែត្រ​ភាគ​ឦសានក្រុង​បានលុង​ទី​រួម​ខេត្ត​រតនគីរី​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០០៤។

ប្រមុខ​រដ្ឋាភិបាល​ខ្មែរ ​លោក​ ហ៊ុន សែន ​កាល​ពី​សប្តាហ៍​ថ្មីៗ​នេះ​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​កម្ពុជា​ក្នុង​ខេត្ត​មណ្ឌលគិរី​ដែល​ស្ថិត​នៅ​គៀក​នឹង​ខេត្ត​ដាក់ឡាក់(Dak Lak) ប្រទេស​វៀតណាម​តាម​ឆែក​ឆេរ​រក​និង​ចាប់​ខ្លួនជន​ដែល​លោក​ចាត់ទុក​ថាជា​ក្រុម​ប្រយុទ្ធ​ ជា​ពួក​ឧទ្ទាម​«បាក់ទ័ព» បញ្ជូន​ទៅ​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​ទី​ក្រុង​ហាណូយ​វិញ​ ដោយ​អះ អាងថា​ កម្ពុជា​មិន​អាច​ក្លាយ​ជា​កន្លែង​ជ្រក​កោន​ដើម្បី​សុវត្ថិភាពសម្រាប់​ជន​ឧទ្ទាម​ទាំង​នោះ​ទេ។

បទបញ្ជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ធ្វើឡើងក្នុង​ពិធី​ជួប​សំណេះសំណាល​ និង​សួរ​សុខ​ទុក្ខ​កម្មករ​រោង​ចក្រក្នុង​ខេត្ត​កំពង់​ចាម ទី​ដែល​លោកថ្លែងថា​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​ពួក​ឧទ្ទាម​នៅ​វៀតណាម​ ហើយ​លោក​ដាក់​ការ​សង្ស័យ​ថា មេក្រុម​ឧទ្ទាម​ទាំង​នោះ​ មាន​ទំនាក់​ទំនង​នឹងប្រភព​នៅកម្ពុជា​ ដូច្នេះ​ហើយ​អាជ្ញាធរ​នៅភាគី​កម្ពុជា​ត្រូវ​តាម​ចាប់​ខ្លួន​ពួក​ឧទ្ទាម​ទាំងនោះ​ឱ្យ​បាន​ ដែល​ជាផ្នែក​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​របស់​កម្ពុជា​និង​ប្រទេស​ជិត​ខាងក្នុងកិច្ចការ​សន្តិសុខ។

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៩នាក់​ត្រូវ​បាន​សម្លាប់​ និង៣៩នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ភ្លាមៗ​ដោយ​សារតែ​ភាព​ចលាចល​នៅ​ក្នុង​ខេត្ត​ដាក់ឡាក់ (Dak Lak) ដែល​ជា​ទីលំនៅ​របស់​មនុស្ស​ចំនួន៣០ ក្រុម​ដែល​គេ​ស្គាល់​ជា​រួម​ថា​ ជាជន​ជាតិ​ម៉ុងតាញ៉ា Montagnards ឬ ដេហ្គា Dega ដែល​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ទី​ ១១ ខែ​មិថុនា​នេះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ក្រុមកាន់​សាសនា​និកាយ​កាតូលិក​ (UCA)កាល​ថ្ងៃ​ទី​ ១៤ ខែ​មិថុនា។

ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​ឱ្យ​ដឹង​ទៀត​ថា​ ប្រភព​ផ្លូវការ​ពី​ភាគី​វៀតណាម​បាន​អះអាង​ថា​ មនុស្ស​ប្រមាណ​ ៤០ នាក់ ​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​កងទ័ព​សម្រាប់​ការប្រយុទ្ធ​ បាន​បើក​វាយ​ប្រហារ​លើ​ស្ថានីយ​ប៉ូលិស​ ២ កន្លែង ​ឃុំ​ចំនួន​ពីរ​របស់​ខេត្ត​ដាក់ឡាក់​ Dak Lak គឺ​ឃុំអ៊ែទាវ (Ea Tieu) និង​ឃុំ​អ៊ែកាទូ (Ea Ktur)៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG