ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​​ខ្យល់ព្យុះ​​​ទីហ្វុង​​​ Rammasun​​​ បក់​​​ឆ្ពោះ​​ទៅកាន់​​​ប្រទេស​​​ចិន


ពលរដ្ឋ​​​ហ្វីលីពីន​​​កំពុង​​​លើ​​​គំនរ​​​ផ្ទះ​​​បែកបាក់​​​ដោយសារ​​​ការ​​​បំផ្លាញ​​​របស់​​​​​​ខ្យល់​​​ព្យុះ​​​ទីហ្វុង ​​​Rammasun នៅ​​​ក្នុង​​​ទីក្រុង​​​ ​​​Batangas ស្ថិត​​​នៅ​​​ភាគ​​​ខាងត្បូង​​​នៃ​​​ទីក្រុង​​​ម៉ានីល​​​កាលពី​​​ថ្ងៃ​​​ទី​​​ ១៧​​​​​​ ខែ​​​កក្កដា​​​ឆ្នាំ​​​ ២០១៤។

ខ្យល់​ព្យុះ​ទីហ្វុង​ Rammasun ​កំពុងបន្ត​បក់​សំដៅ​ទៅ​ប្រទេស​ចិន​ បន្ទាប់​ពី​បាន​កម្ទេចតំបន់​ភាគ​ខាង​ជើង​ប្រទេស​ហ្វីលីពីន​។ អាជ្ញារ​ធរ​អះអាង​ថា​ មនុស្ស​យ៉ាង​តិច ៣៨ ​នាក់​បាន​ស្លាប់​ និង​ ៨​នាក់​បាន​បាត់​ខ្លួន​បន្ទាប់​ពី​ខ្យល់ព្យុះនេះ ​បាន​បក់​កាត់​កោះ​លូហ្សុន​កាល​ពី​ថ្ងៃ​ពុធ។​

មនុស្ស​រាប់​សែន​នាក់ ក្នុងរដ្ឋ​ធានី​ម៉ានីល​ និង​តំបន់​ជុំ​វិញ​នោះ​ នៅ​តែ​មិន​ទាន់​មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់​នៅ​ឡើយ​ដោយ​សារ​ដើម​ឈើបាន​រលំ​កាត់​ផ្ដាច់​បណ្ដាញ​ខ្សែ​ភ្លើង។​អ្នកស្លាប់​ភាគច្រើនត្រូវ​ដើមឈើ​បាក់​សង្កត់​លើ​ និង​កម្ទេចកំទី​ដទៃ​ទៀត​ប៉ះ។

ក្រុម​អ្នក​ព្យាករណ៍​អាកាស​ធាតុ​ជឿ​ថា​ ខ្យល់​ព្យុះ​នេះ​នឹង​បង្កើត​កម្លាំង​ដល់​កម្រិត​ទីបី​នៅ​ពេល​ដែល​វា​បក់ឆ្លងកាត់​សមុទ្រ​ហើយ​បុក​សំដៅ​ កោះ​ហៃណាន​ដែល​មាន​មនុស្ស​ជិត​ ៩​លាន​នាក់​រស់នៅ​៕

XS
SM
MD
LG