នៅក្នុងបេសកកម្ម Pacific Angel លើកទី៤ ទាហានអាមេរិក សហការជាមួយនឹងទាហានកម្ពុជាប្រមាណ៨០នាក់ រួមមួយមានទាហានមកពីប្រទេសអូស្ត្រាលី វៀតណាម និងថៃ និងមានមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន រួមគ្នាផ្តល់សេវាព្យាបាលជំងឺកុមារ ពិនិត្យធ្មេញ និងភ្នែកដល់ប្រជាពលរដ្ឋចំនួនប្រមាណ២០០០នាក់ នៅស្រុកកំពង់ត្រាច និងស្រុកទឹកឈូរ នៅខេត្តកំពត ចាប់តាំងពីថ្ងៃទី៦ ដល់ថ្ងៃទី១៨ ខែមិថុនាកន្លងទៅនេះ។ បេសកកម្មនេះមិនត្រឹមតែផ្ដល់ជំនួយមនុស្សធម៌ខាងសុខភាពដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែវាបានជួយពង្រឹងមិត្តភាពរវាងទាហានសហរដ្ឋអាមេរិក និងទាហានកម្ពុជាផងដែរ៕