ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន ​Twitter​ ហាមប្រាម​​ការបង្ហោះសារអមនុស្សធម៌​ជុំវិញ​អំបូរ​និង​ជាតិសាសន៍


រូបឯកសារ៖ កម្មវិធី​ Twitter នៅលើទូរសព្ទស្មាតហ្វូន។ (AP Photo/Matt Rourkeឳ
រូបឯកសារ៖ កម្មវិធី​ Twitter នៅលើទូរសព្ទស្មាតហ្វូន។ (AP Photo/Matt Rourkeឳ

ក្រុមហ៊ុន​បណ្តាញ​សង្គម​ Twitter​ បាន​ដាក់​ចេញ​គោលការណ៍​តឹងរ៉ឹង​ជាង​មុន​ដោយ​បន្ថែម​ការហាមប្រាម​ជុំវិញ​ការប្រើប្រាស់​ភាសា​អមនុស្សធម៌​ពាក់ព័ន្ធ​នឹង​អំបូរ​និង​ជាតិសាសន៍​របស់​បុគ្គលផ្សេងៗ។

ក្រុមហ៊ុនបណ្តាញ​សង្គម​មួយ​នេះ​បាន​ប្រកាសពី​ការចាប់ផ្តើម​អនុវត្ត​គោលការណ៍​ថ្មីបន្ថែម​របស់​ខ្លួន​នេះចាប់ពី​ថ្ងៃ​ពុធតទៅ។

បណ្តាញ​សង្គម​ Twitter លើក​ឡើង​ថា​ខ្លួន​នឹង​ដក​ចេញ​រាល់​ការផុសបង្ហោះណាដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកដទៃ​ហើយ​ដែល​អ្នក​ប្រើ​ប្រាស់​បាន​រាយការណ៍​មក​ក៏​ដូចជា​ត្រួតពិនិត្យ​ខ្លឹមសារបង្ហោះ​ទាំងឡាយ​ដែល​រំលោភ​គោលការណ៍​របស់​ក្រុមហ៊ុន។​ជនល្មើស​នឹង​ត្រូវ​ផ្អាក​គណនីយ​មួយ​រយៈ។​

ក្រុមហ៊ុន​ Twitter​ បាន​លើកឡើង​ថា៖ «តាម​ការស្រាវជ្រាវ​បង្ហាញ​ថា ខ្លឹមសារ​បង្ហោះ​ដែល​មាន​ភាព​គ្រោតគ្រាតបែប​អមនុស្សធម៌​អាច​នាំ​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាក់ស្តែង​កើតឡើង​នៅលើ​ពិភពលោក​ហើយ​យើង​ចង់​ធានា​ថា​មនុស្ស​កាន់តែ​ច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក​និង​ត្រូវ​បាន​ទទួល​ការការពារ»៕

XS
SM
MD
LG