នៅថ្ងៃចន្ទទី១៦ ខែមីនានេះ ក្រុមអតីតកម្មករសំណង់ជាង២០នាក់ ក្នុងចំណោមអតីតកម្មករប្រមាណ១២៦នាក់ដែលបានបាត់បង់ការងារនៅការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិចកាលពីឆ្នាំ២០១៨ បានប្រមូលផ្តុំគ្នាតវ៉ានៅទីតាំងដាច់ដោយឡែកពីគ្នាពីរកន្លែងនៅក្នុងក្រុងសៀមរាប ដើម្បីតវ៉ាទាមទារការងារមកធ្វើវិញ។ ពួកគេនិយាយថា ការបាត់បង់ការងារនៅការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិចដែលបានទទួលប្រាក់ជំនួយពីសាលាបារាំងចុងបូព៌ា(EFEO) នៃប្រទេសបារាំង កំពុងធ្វើឲ្យពួកគេស្ថិតក្នុងស្ថានភាពខ្វះខាតហិរញ្ញវត្ថុធ្ងន់ធ្ងរ៕
អតីតកម្មករសំណង់ជាង២០នាក់នៅការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិចតវ៉ាសុំចូលធ្វើការងារវិញ

១
អ្នកស្រី អុង សាន អាយុ៤៧ឆ្នាំ អតីតកម្មករមួយរូបនៅការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិចចូលរួមការតវ៉ានៅមុខ វិទ្យាស្ថានបារាំងចុងបូព៌ាប្រទេស (EFEO) ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២០។ (ហ៊ុល រស្មី/VOA)

២
អតីតកម្មករសំណង់បីនាក់ឈរតវ៉ានៅមុខវិទ្យាស្ថានបារាំងចុងបូព៌ាប្រទេស (EFEO) ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២០។ (ហ៊ុល រស្មី/VOA)

៣
អតីតកម្មករសំណង់ជាច្រើននាក់នៅការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច លើកបដាតវ៉ាទាមទារការងារមកវិញ នៅក្បែរផ្ទះសហជីពមួយក្នុងសង្កាត់ស្វាយដង្គុំក្រុងសៀមរាប ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ (ហ៊ុល រស្មី/VOA)

៤
អតីតកម្មករសំណង់ជាច្រើននាក់នៅការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិចស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប មកតវ៉ានៅមុខការិយាល័យវិទ្យាស្ថានបារាំងចុងបូព៌ាប្រទេស ឬសាលាបារាំងចុងបូព៌ា(EFEO) ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ថ្ងៃទី១៦

៥
លោក ទុយ ក្តុង អាយុ៣៩ ឆ្នាំអតីតកម្មករសំណង់មួយរូបនៅការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច កំពុងប្រឈមបញ្ហាបំណុល ក្រោយបាត់បង់ការងារជាងពីរឆ្នាំមកនេះ។ (ហ៊ុល រស្មី/ VOA)