ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

 
លោក​ Trump ប្តេជ្ញា​ធ្វើការ​ចរចា«ភ្លាមៗ»ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន
ព័ត៌មាន​​ថ្មី

លោក​ Trump ប្តេជ្ញា​ធ្វើការ​ចរចា«ភ្លាមៗ»ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ថ្លែង​នៅ​សេតវិមានកាលពីថ្ងៃទី​១២ កុម្ភៈ ឆ្នាំ២០២៥ ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ថ្លែង​នៅ​សេតវិមានកាលពីថ្ងៃទី​១២ កុម្ភៈ ឆ្នាំ២០២៥ ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trumpបាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ម្សិល
​មិញ​ថា​លោក​និង​មេដឹកនាំ​រុស្ស៊ី​បាន​ព្រមព្រៀង​គ្នា​នៅ​ក្នុង​សន្ទនា​តាម​ទូរសព្ទដើម្បី​ចាប់ផ្តើម​ការចរចា«ភ្លាមៗ»​ជាមួយ​មេដឹកនាំ​អ៊ុយក្រែន​ដើម្បី​បញ្ចប់​សង្គ្រាម​ដែល​មាន​រយៈពេល​ជិត៣ឆ្នាំ​នេះ។

លោក​ប្រធានាធិបតី Trumpបាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម Truth Social របស់​លោក​ថា«យើង នឹង​ចាប់ផ្តើម​ដោយ​ទូរសព្ទ​លោក​ប្រធានាធិបតី Zelenskyy នៃ​ប្រទេស​អ៊ុយក្រែន​ដើម្បី​ជូនដំណឹង​លោក​ពី​ការសន្ទនា​នេះ ជា​អ្វី​ដែល​ខ្ញុំ​នឹង​ត្រូវ​ធ្វើ​នៅពេល​ឥឡូវ​នេះ។ ខ្ញុំ​បាន​សុំ​ឱ្យ​លោក​រដ្ឋមន្ត្រី​ការបរទេស Marco Rubio លោក John Ratcliffe នាយក​ទីភ្នាក់ងារ​កណ្តាលស៊ើបការណ៍​សម្ងាត់ CIA លោក Michael Waltz ទីប្រឹក្សា​សន្តិសុខ​ជាតិ​និង​លោក Steve Witkoff ជា​ឯកអគ្គរដ្ឋទូត​និង​បេសកជន​ពិសេស​ដើម្បី​ដឹកនាំ​ការចរចា​ដែល​ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ខ្លាំង​ថា​នឹង​ទទួល​បាន​ជោគជ័យ»។

លោក​ប្រធានាធិបតី Trump មិន​បាន​និយាយ​ជាក់លាក់​អំពី​លក្ខខណ្ឌ​អ្វី​ប្រហែល​បញ្ចប់​ជម្លោះ​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន។ ក៏ប៉ុន្តែ រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Pete Hegseth ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ដើម្បី​ចូលរួម​ក្រុម​ទំនាក់​ទំនង​ការពារ​ប្រទេស​ជាមួយ​អ៊ុយក្រែន​បាន​ច្រានចោល​ការទាមទារ​សំខាន់ៗ​ដោយ​ប្រទេស​អ៊ុយក្រែនអំពី​សមាជិកភាពនៅ​ក្នុង​អង្គការ​អូតង់។

លោក Hegseth បាន​និយាយ​ទៀត​ថា«សហរដ្ឋ​អាមេរិក​មិន​ជឿ​ថា​សមាជិកភាព​អង្គការ​អូតង់​សម្រាប់​អ៊ុយក្រែន​គឺ​លទ្ធផល​ប្រាកដប្រជា​នៃ​ដំណោះស្រាយ​ដោយ​ការចរចា»។

អ្នក​ចរចា​កំពូល​សម្រាប់​ការដោះលែង​ចំណាប់​ខ្មាំង​របស់​លោក Trump កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​ទទួល​ការសរសើរ​អំពី​មិត្តភាព​ដ៏​អស្ចារ្យ​របស់​លោក Trump ជាមួយមេ​ដឹកនាំ​រុស្ស៊ី​និង​ព្រះអង្គ​ម្ចាស់​នៃ​ប្រទេស​អារ៉ាប៊ី សាអូឌីត​ថា​ជា​គន្លឹះ​មួយ​នៅ​ក្នុង​ការដោះ​លែង​លោក Marc Fogel គ្រូ​បង្រៀន​អាមេរិកាំង​ចេញពី​ការឃុំឃាំង​របស់​រុស្ស៊ី​កាលពី​យប់​ថ្ងៃ​អង្គារ។

លោក​ប្រធានាធិបតី Trump បាន​ស្វាគមន៍​លោក Fogel នៅ​សេតវិមាន​កាលពី​យប់​ថ្ងៃ​អង្គារ។ លោក Fogel ត្រូវ​បាន​ឃុំខ្លួន​ចាប់តាំង​ពី​ខែ​សីហា ឆ្នាំ២០២១មក​ចំពោះ​ការយក​កញ្ឆា​សម្រាប់​ធ្វើ​ឱសថ​ចូល​ក្នុង​ប្រទេស​រុស្ស៊ី៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG