លោក Trump ប្រឈមការជំនុំជម្រះទោសនៅរដ្ឋធានីវ៉ាស៊ីនតោននៅខែមីនា ចំពេលយុទ្ធនាការឃោសនាប្រធានាធិបតី
- Cindy Saine
ចៅក្រមតុលាការសហព័ន្ធម្នាក់បានកំណត់ការជំនុំជម្រះទោសអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅខែមីនាឆ្នាំក្រោយលើបទចោទប្រកាន់ពីការរៀបចំផែនការច្រានចោលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០។ ការជំនុំជម្រះទោសនេះនឹងធ្វើឡើងចំពេលការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ដែលលោក Trump ជាបេក្ខជននាំមុខម្នាក់ក្នុងចំណោមបេក្ខជនរបស់គណបក្សសាធារណរដ្ឋ។ អ្នកឆ្លើយឆ្លងព័ត៌មានខាងការទូតរបស់ VOA អ្នកស្រី Cindy Saine រាយការណ៍អំពីរឿងនេះ។ លោក ពិន ស៊ីសុវណ្ណ សូមជូនសេចក្តីប្រែសម្រួល៕