ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump​ ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ទី​៣​ដែល​ត្រូវ​រដ្ឋសភា​ចោទ​ប្រកាន់​ដក​ពី​តំណែង


លោក Trump​ ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ទី​៣​ដែល​ត្រូវ​រដ្ឋសភា​ចោទ​ប្រកាន់​ដក​ពី​តំណែង
សូម​រង់ចាំ
Embed

No media source currently available

0:00 0:04:57 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

រដ្ឋសភា​សហរដ្ឋ​អាមេរិក​ដែល​មាន​តំណាងរាស្ត្រ​ភាគ​ច្រើន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ពុធ​បាន​បោះឆ្នោត​សម្រេច​ជា​ផ្លូវការ​​​ចោទ​ប្រកាន់​ដក​ហូត​លោក​ប្រធានាធិបតី​ Donald Trump ចេញ​​ពី​តំណែង។ អ្នក​តាក់តែង​ច្បាប់​ទាំង​នេះ​បាន​អនុម័ត​បទ​ចោទ​ថា ​លោក​ប្រធានាធិបតី​បាន​រំលោភ​អំណាច​នៃ​តំណែង​របស់​លោក​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ខាង​នយោបាយ ដោយ​សភា​បាន​អនុម័ត​បទ​ចោទ​នេះ​ក្នុង​សំឡេង​២៣០​ទល់​នឹង​១៩៧ ដោយ​មាន​មួយ​សំឡេង​អនុប្បវាទ។ បទ​ចោទ​​ទី​ពីរ​ដែល​ថា​លោក​ត្រាំ​បាន​រារាំង​កិច្ចប្រឹងប្រែង​​របស់​សភា​ Congress ដើម្បី​ស៊ើបអង្កេត​លោក ក៏​ត្រូវ​បាន​អនុម័ត​ដោយ​សំឡេង​២២៩​ទល់​នឹង​១៩៨ ដោយ​មាន​មួយ​សំឡេង​អនុប្បវាទ។ ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​នេះ​ធ្វើ​ឡើង​តាម​និន្នាការ​គណបក្ស​ស្ទើរ​តែ​ទាំង​ស្រុង ហើយ​នឹង​បញ្ជូន​ករណី​ចោទ​ប្រកាន់​នេះ​ទៅ​កាន់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​​ដែល​កាន់កាប់​ដោយ​គណបក្ស​សាធារណរដ្ឋ។ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​​ VOA អំពី​កិច្ចការ​សភា អ្នកស្រី Katherine Gypson ជូន​សេចក្តី​រាយការណ៍​ពី​វិមាន​សភា​អាមេរិក។ លោក សឹង សុផាត ជូន​សេចក្តី​ប្រែ​សម្រួល​ដូច​តទៅ៖

XS
SM
MD
LG