ការកាត់ទោសលោក Trump ក្នុងសំណុំរឿងលុយបិទមាត់នៅតែមិនច្បាស់លាស់
កាលពីខែឧសភា អតីតប្រធានាធិបតីលោក Donald Trump ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទឧក្រិដ្ឋចំនួន ៣៤មានតាំងពីការក្លែងបន្លំកំណត់ត្រាអាជីវកម្ម រហូតដល់បំបិទព័ត៌មានដែលនាំឲ្យខូចកិត្តិយសនៅមុនការបោះឆ្នោតឆ្នាំ ២០១៦ របស់លោក។ ការកាត់ទោសលោកត្រូវបានពន្យារពេលរហូតដល់ក្រោយការបោះឆ្នោត ប៉ុន្តែឥឡូវនេះនៅពេលដែលលោកជាប្រធានាធិបតីជាប់ឆ្នោត អ្វីដែលនឹងកើតឡើងបន្ទាប់គឺមិនសូវច្បាស់ទេ។ អ្នកស្រី Tina Trinh រាយការណ៍។ លោកម៉ែន គឹមសេងជូនសេចក្តីប្រែសម្រួលដូចតទៅ៖