សមាជិកព្រឹទ្ធសភាអាមេរិកប្រដូចវោហារសាស្ត្ររបស់លោក Trump ទៅនឹងវោហារសាស្ត្ររបស់លោក Stalin
- Steve Herman
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកពីររូបខាងគណបក្សសាធារណរដ្ឋបានរិះគន់ខ្លាំងៗលើលោកប្រធានាធិបតី Donald Trump ពាក់ព័ន្ធនឹងការវាយប្រហារដោយពាក្យសម្ដីជាបន្តបន្ទាប់របស់លោកលើព័ត៌មានទិតៀននានាអំពីរដ្ឋាភិបាលរបស់លោក។ សមាជិកព្រឹទ្ធសភាទាំងពីររូបនោះបាននិយាយថា ការវាយប្រហាររបស់លោក Trump ទាំងនោះ បានបំផ្លាញដល់ប្រព័ន្ធផ្សព្វផ្សាយសេរី និងបើកទូលាយមួយ ដែលជាគោលការណ៍ជាមូលដ្ឋានមួយរបស់សង្គមប្រជាធិបតេយ្យ។ លោក Steve Herman នៃ VOA រាយការណ៍អំពីរឿងនេះពីសេតវិមាន។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖