លោក Trump ចោទសួរអំពីអត្តសញ្ញាណជាតិសាសន៍របស់អ្នកស្រី Harris
ក្នុងការប្រកួតយកតំណែងប្រធានាធិបតីអាមេរិក បេក្ខជនបក្សសាធារណរដ្ឋ លោក Donald Trump និង អ្នកស្រី Kamala Harrisដែលទំនងក្លាយជាបេក្ខជនបក្សប្រជាធិបតេយ្យ បានចាប់ផ្តើមធ្វើយុទ្ធនាការឃោសនាវាយប្រហារគូប្រជែងរបស់ខ្លួន ដោយលោក Trump ចោទសួរអំពីអត្តសញ្ញាណជាតិសាសន៍របស់អ្នកស្រី Harris។ ចំណែក អ្នកស្រី Harris បបួលលោក Trump ជជែកដេញដោលទល់មុខគ្នា។ ដោយនៅសល់មិនដល់១០០ថ្ងៃទៀតទេ មុនថ្ងៃបោះឆ្នោត អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេ លោក Scott Stearnsសម្លឹងមើលសភាពនៃការប្រកួតនិងអ្វីដែលអ្នកបោះឆ្នោតកំពុងនិយាយអំពីបេក្ខជនទាំងពីរ។ លោក សាយ មុន្នី ប្រែសម្រួលជូនដូចតទៅ៖